ព្រះត្រៃបិដក ភាគ ៣៣

​១០ក្តី​ ​១២ក្តី​ ​ឯ​ស៊ុត​ទាំងនោះ​ ​មេមាន់​បាន​ក្រាប​ដោយ​ប្រពៃ​ ​បាន​ឲ្យ​ចំហាយ​ដោយ​ប្រពៃ​ ​បាន​អប់​កំ​ដៅ​ដោយ​ប្រពៃ​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ភិក្ខុ​អ្នក​ប្រក​បរឿយៗ​ ​នូវ​ភាវ​នា​នុយោ​គ​ ​ទុកជា​មិន​មាន​សេចក្តី​ប្រាថ្នា​កើតឡើង​ ​យ៉ាងនេះ​ថា​ ​ឱ​ហ្ន៎​ ​ចិត្ត​របស់​អាត្មាអញ​ ​គប្បី​រួច​ស្រឡះ​ ​ចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះ​មិនបាន​ប្រកាន់​មាំ​ ​ដូច្នេះ​ ​ក៏ដោយ​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​រមែង​រួច​ស្រឡះ​ ​ចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះ​មិនបាន​ប្រកាន់​មាំ​ ​បាន​ដោយពិត​។​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​គប្បី​ឆ្លើយ​ថា​ ​ព្រោះ​ភិក្ខុ​នោះ​ ​បាន​ចម្រើន​។​ ​បាន​ចម្រើន​អ្វី​។​ ​បាន​ចម្រើន​សតិ​ប្ប​ដ្ឋាន​ទាំង៤​ ​បាន​ចម្រើន​សម្ម​ប្ប​ធាន​ទាំង៤​ ​បាន​ចម្រើន​ឥទ្ធិបាទ​ទាំង៤​ ​បាន​ចម្រើន​ឥន្ទ្រិយ​ទាំង៥​ ​បាន​ចម្រើន​ពលៈ​ទាំង៥​ ​បាន​ចម្រើន​ពោជ្ឈង្គ​ទាំង៧​ ​បាន​ចម្រើន​អរិយមគ្គ​ ​ប្រកបដោយ​អង្គ៨​។​ ​
 [​២៦២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ជាងឈើ​ ​ឬ​កូនសិស្ស​របស់​ជាងឈើ​ ​រមែង​យក​ម្រាមដៃ​ ​និង​មេដៃ​ ​ចាប់កាន់​ត្រង់​មៀនកាំបិត​ ​ជា​ប្រាកដ​ ​ប៉ុន្តែ​ ​ជាងឈើ​នោះ​ ​ក៏​មិន​មាន​សេចក្តី​ដឹង​ ​យ៉ាងនេះ​ថា​ ​ក្នុងថ្ងៃនេះ​ ​មៀនកាំបិត​របស់​អាត្មាអញ​ ​សឹក​អស់​ទៅ​ប៉ុណ្ណេះ​ ​ម្សិលមិញ​ ​សឹក​អស់​ប៉ុណ្ណេះ​ ​ម្សិលម្ង៉ៃ​ ​សឹក​អស់​ប៉ុណ្ណេះ​ ​ដូច្នេះ​ឡើយ​ ​ជាងឈើ​នោះ​ ​គ្រាន់តែ
ថយ | ទំព័រទី ៣៥០ | បន្ទាប់
ID: 636849911569438075
ទៅកាន់ទំព័រ៖