ព្រះត្រៃបិដក ភាគ ៣៣

​មាន​សេចក្តី​ដឹង​ថា​ ​អស់​ទៅៗ​ ​តែ​ប៉ុណ្ណេះ​ ​ដោយពិត​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ប្រក​បរឿយៗ​ ​នូវ​ភាវ​នា​នុយោ​គ​ ​ក៏​មិន​មាន​សេចក្តី​ដឹង​ ​យ៉ាងនេះ​ថា​ ​ក្នុងថ្ងៃនេះ​ ​អាសវៈ​ ​របស់​អាត្មាអញ​ ​អស់​ទៅ​ប៉ុណ្ណេះ​ ​ម្សិលមិញ​ ​អស់​ទៅ​ប៉ុណ្ណេះ​ ​ម្សិលម្ង៉ៃ​ ​អស់​ទៅ​ប៉ុណ្ណេះ​ ​ដូច្នេះ​ដែរ​ ​ភិក្ខុ​នោះ​ ​គ្រាន់តែ​មាន​សេចក្តី​ដឹង​ថា​ ​អស់​ទៅៗ​ ​ប៉ុណ្ណោះ​ ​ក៏​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ដូចជា​ទូក​នៅក្នុង​សមុទ្រ​ ​ដែលគេ​ចង​ ​ដោយ​ចំណង​ផ្តៅ​ ​ត្រាំ​នៅក្នុង​ទឹក​ ​អស់៦ខែ​ ​ទើប​គេ​ស្រង់​ឡើង​ ​ដាក់លើ​គោក​ ​ក្នុង​ហេមន្តរដូវ​ ​ឯ​ចំណង​ផ្តៅ​ទាំងនោះ​ ​ត្រូវ​ខ្សល់​ ​និង​កំ​ដៅ​ថ្ងៃ​គ្រប​សង្កត់​ ​មេឃ​បង្អុរ​ទឹកភ្លៀង​គ្រប​សង្កត់​ ​ក៏​រមាស​ពុក​ផុយ​ទៅ​ ​ដោយ​មិនយូរ​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ប្រក​បរឿយៗ​ ​នូវ​ភាវ​នា​នុយោ​គ​ ​រមែង​មាន​សញ្ញោជនៈ​ស្ងប់​រម្ងាប់​ទៅ​ ​ពុក​ផុយ​ទៅ​ ​ដោយ​មិន​លំបាក​ ​ក៏​យ៉ាងនោះ​ឯង​។​
ថយ | ទំព័រទី ៣៥១ | បន្ទាប់
ID: 636849911758848909
ទៅកាន់ទំព័រ៖