ព្រះត្រៃបិដក ភាគ ៣៣

 [​២៦៣​]​ ​ជិត​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អនិច្ចសញ្ញា​ ​ដែល​បុគ្គល​បាន​ចម្រើន​ហើយ​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​គ្រប​សង្កត់​ ​នូវ​កាមរាគ​(​១​)​ ​ទាំងអស់​ ​គ្រប​សង្កត់​នូវ​រូប​រាគ​(​២​)​ ​ទាំងអស់​ ​គ្រប​សង្កត់​នូវ​ភវ​រាគ​(​៣​)​ ​ទាំងអស់​ ​គ្រប​សង្កត់​នូវ​អវិជ្ជា​ទាំងអស់​ ​ដក​ឡើង​នូវ​អស្មិមានះ​ទាំងអស់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​បុរស​អ្នក​ភ្ជួរ​ ​កាល​ភ្ជួរ​ដោយ​នង្គ័ល​ធំ​ ​ក្នុង​សរទ​សម័យ​ ​តែង​ភ្ជួរ​ទម្លាយ​ ​នូវ​បណ្តាញ​ ​នៃ​ឫស​ទាំងពួង​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​អនិច្ចសញ្ញា​ ​ដែល​បុគ្គល​បាន​ចម្រើន​ហើយ​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​គ្រប​សង្កត់​ ​នូវ​កាមរាគ​ទាំងអស់​ ​គ្រប​សង្កត់​នូវ​រូប​រាគ​ទាំងអស់​ ​គ្រប​សង្កត់​ ​នូវ​ភវ​រាគ​ទាំងអស់​ ​គ្រប​សង្កត់​នូវ​អវិជ្ជា​ទាំងអស់​ ​ដក​ឡើង​នូវ​អស្មិមានះ​ទាំងអស់​បាន​ ​ក៏​យ៉ាងនោះ​ឯង​។​ ​
 ​[​២៦៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ដូចជា​បុរស​អ្នក​ច្រូតស្មៅ​ដំណេក​ទន្សាយ​ ​បាន​ច្រូតស្មៅ​ដំណេក​ទន្សាយ​ ​ចាប់​ចុង​ហើយ​រលាស់​គ្រវាត់​បោក​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អនិច្ចសញ្ញា​ ​ដែល​បុគ្គល​បាន​ចម្រើន​ហើយ​ ​ក៏​យ៉ាងនោះ​ឯង​។​បេ​។​ ​
​(​១​)​ ​សេចក្តី​ត្រេកអរ​ ​ក្នុង​កាមភព​។​ ​(​២​)​ ​សេចក្តី​ត្រេកអរ​ ​ក្នុង​រូបភព​។​ ​(​៣​)​ ​សេចក្តី​ត្រេកអរ​ក្នុង​ភព​។​
ថយ | ទំព័រទី ៣៥២ | បន្ទាប់
ID: 636849912161141918
ទៅកាន់ទំព័រ៖