ព្រះត្រៃបិដក ភាគ ៣៣

​ការ​រលត់​ភព​ ​ព្រោះ​រលត់​ឧបាទាន​ ​ការ​រលត់​ជាតិ​ ​ព្រោះ​រលត់​ភព​។​បេ​។​ ​ការ​រលត់​ទៅ​ ​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​យ៉ាងនេះ​ឯង​។​ ​មិន​ត្រេកអរ​នឹង​សញ្ញា​។​បេ​។​ ​មិន​ត្រេកអរ​ ​មិន​សរសើរ​ ​មិន​ក្រសោប​ក្រសាវ​យក​ ​នូវ​សង្ខារ​ទាំងឡាយ​ ​កាល​បុគ្គល​នោះ​ ​មិន​ត្រេកអរ​ ​មិន​សរសើរ​ ​មិន​ក្រសោប​ក្រសាវ​យក​ ​នូវ​សង្ខារ​ទាំងឡាយ​ទេ​ ​សេចក្តី​ត្រេកអរ​ណា​ ​ក្នុង​សង្ខារ​ទាំងឡាយ​ ​សេចក្តី​ត្រេកអរ​នោះ​ ​រលត់​ទៅ​ ​ការ​រលត់​ឧបាទាន​ ​ព្រោះ​រលត់​សេចក្តី​ត្រេកអរ​ ​របស់​បុគ្គល​នោះ​ ​ការ​រលត់​ភព​ ​ព្រោះ​រលត់​ឧបាទាន​។​បេ​។​ ​ការ​រលត់​ទៅ​ ​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​យ៉ាងនេះ​ឯង​។​ ​មិន​ត្រេកអរ​ ​មិន​សរសើរ​ ​មិន​ក្រសោប​ក្រសាវ​យក​ ​នូវ​វិញ្ញាណ​ ​កាលបើ​បុគ្គល​នោះ​ ​មិន​ត្រេកអរ​ ​មិន​សរសើរ​ ​មិន​ក្រសោប​ក្រសាវ​យក​ ​នូវ​វិញ្ញាណ​ទេ​ ​សេចក្តី​ត្រេកអរ​ណា​ ​ក្នុង​វិញ្ញាណ​ ​សេចក្តី​ត្រេកអរ​នោះ​ ​រលត់​ទៅ​ ​ការ​រលត់​ឧបាទាន​ ​ព្រោះ​រលត់​សេចក្តី​ត្រេកអរ​ ​របស់​បុគ្គល​នោះ​។​បេ​។​ ​ការ​រលត់​ទៅ​ ​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ឈ្មោះថា​ ​សេចក្តី​វិនាស​រូប​ ​នេះ​ឈ្មោះថា​ ​សេចក្តី​វិនាស​វេទនា​ ​នេះ​ឈ្មោះថា​ ​សេចក្តី​វិនាស​សញ្ញា​ ​នេះ​ឈ្មោះថា​ ​សេចក្តី​វិនាស​សង្ខារ​ទាំងឡាយ​ ​នេះ​ឈ្មោះថា​ ​សេចក្តី​វិនាស​វិញ្ញាណ​។​
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 636849831580912993
ទៅកាន់ទំព័រ៖