ព្រះត្រៃបិដក ភាគ ៣៣

​ប្លែក​ទៅ​ ​កម្ម​វិញ្ញាណ​ ​ដែល​វិល​ទៅតាម​ការប្រែប្រួល​នៃ​វេទនា​ ​រមែង​មានដល់​បុគ្គល​នោះ​ ​ព្រោះតែ​វេទនា​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅ​ ​សេចក្តី​តក់ស្លុត​ ​និង​ការ​កើតឡើង​ ​នៃ​អកុសលធម៌​ ​ដែល​កើតអំពី​ការ​វិល​តាម​ ​នូវ​សេចក្តី​ប្រែប្រួល​នៃ​វេទនា​ ​រមែង​គ្រប​សង្កត់​កុសល​ចិត្ត​ ​របស់​បុគ្គល​នោះ​ ​ព្រោះតែ​ការ​គ្រប​សង្កត់ចិត្ត​ ​បុគ្គល​នោះ​ ​មាន​សេចក្តី​តក់ស្លុត​ផង​ ​មាន​សេចក្តី​ទុក្ខ​ផង​ ​មាន​សេចក្តី​អាឡោះអាល័យ​ផង​ ​តែង​តក់ស្លុត​ ​ព្រោះ​ប្រកាន់​ផង​។​ ​ពិចារណា​ឃើញច្បាស់​ ​នូវ​សញ្ញា​ ​ថា​ជា​ខ្លួន​។​បេ​។​ ​ពិចារណា​ឃើញច្បាស់​ ​នូវ​សង្ខារ​ថា​ជា​ខ្លួន​ ​ឃើញ​នូវ​ខ្លួន​ ​ថា​មាន​សង្ខារ​ខ្លះ​ ​ឃើញ​នូវ​សង្ខារ​ ​ថា​មាន​ក្នុង​ខ្លួន​ខ្លះ​ ​ឃើញ​នូវ​ខ្លួន​ ​ថា​មាន​ក្នុង​សង្ខារ​ខ្លះ​ ​លុះដល់​សង្ខារ​នោះ​ ​របស់​បុគ្គល​នោះ​ ​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅ​ ​កម្ម​វិញ្ញាណ​ ​ដែល​វិល​តាម​ការប្រែប្រួល​នៃ​សង្ខារ​ ​រមែង​មានដល់​បុគ្គល​នោះ​ ​ព្រោះតែ​សង្ខារ​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅ​ ​សេចក្តី​តក់ស្លុត​ ​និង​ការ​កើតឡើង​ ​នៃ​អកុសលធម៌​ ​ដែល​កើតអំពី​ការ​វិល​តាម​ ​នូវ​សេចក្តី​ប្រែប្រួល​នៃ​សង្ខារ​ ​រមែង​គ្រប​សង្កត់ចិត្ត​បុគ្គល​នោះ​ ​ព្រោះតែ​ការ​គ្រប​សង្កត់ចិត្ត​ ​ទើប​បុគ្គល​នោះ​ ​រមែង​តក់ស្លុត​ផង​ ​ប្រកបដោយ​សេចក្តី​ទុក្ខ​ផង​ ​មាន​សេចក្តី​អាល័យ​ផង​ ​តែង​តក់ស្លុត​ ​ព្រោះ​ប្រកាន់​ផង​។​ ​ពិចារណា​ឃើញច្បាស់​ ​នូវ​វិញ្ញាណ​ ​ថា​ជា​ខ្លួន​ខ្លះ​ ​ឃើញ​នូវ​ខ្លួន​ ​ថា​មានវិញ្ញាណ​ខ្លះ​ ​ឃើញ​នូវ​វិញ្ញាណ​ ​ថា​មាន​ក្នុង​ខ្លួន​ខ្លះ​ ​ឃើញ​នូវ​ខ្លួន​ ​ថា​មាន​ក្នុង​វិញ្ញាណ​ខ្លះ​ ​
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 636849832168536603
ទៅកាន់ទំព័រ៖