ព្រះត្រៃបិដក ភាគ ៣៣

​លុះដល់​វិញ្ញាណ​នោះ​ ​របស់​បុគ្គល​នោះ​ ​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅ​ ​កម្ម​វិញ្ញាណ​ ​ដែល​វិល​តាម​ការប្រែប្រួល​នៃ​វិញ្ញាណ​ ​រមែង​មានដល់​បុគ្គល​នោះ​ ​ព្រោះតែ​វិញ្ញាណ​ ​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅ​ ​សេចក្តី​តក់ស្លុត​ ​និង​ការ​កើតឡើង​ ​នៃ​អកុសលធម៌​ ​ដែល​កើតអំពី​ការ​វិល​តាម​ ​នូវ​សេចក្តី​ប្រែប្រួល​ ​នៃ​វិញ្ញាណ​ ​រមែង​គ្រប​សង្កត់ចិត្ត​ ​របស់​បុគ្គល​នោះ​ ​ព្រោះតែ​ការ​គ្រប​សង្កត់​ ​ទើប​បុគ្គល​នោះ​ ​មាន​សេចក្តី​តក់ស្លុត​ផង​ ​មាន​សេចក្តី​ទុក្ខ​ផង​ ​មាន​សេចក្តី​អាឡោះអាល័យ​ផង​ ​តែង​តក់ស្លុត​ ​ព្រោះ​ប្រកាន់​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​តក់ស្លុត​ ​ព្រោះ​សេចក្តី​ប្រកាន់​ ​យ៉ាងនេះ​ឯង​។​
 [​៣៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សេចក្តី​មិន​តក់ស្លុត​ ​ព្រោះ​ការ​មិន​ប្រកាន់​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសាវ័ក​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកចេះដឹង​ ​ជា​អ្នក​ឃើញ​ពួក​ព្រះ​អរិយៈ​ ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ធម៌ព្រះ​អរិយៈ​ ​បាន​សិក្សា​ខ្លួន​ ​ក្នុង​ធម៌ព្រះ​អរិយៈ​ ​ជា​អ្នក​ឃើញ​ពួកសប្បុរស​ ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ធម៌​សប្បុរស​ ​បាន​ទូន្មាន​ខ្លួន​ ​ក្នុង​ធម៌​សប្បុរស​ ​មិន​ពិចារណា​ឃើញច្បាស់​ ​នូវ​រូប​ ​ថា​ជា​ខ្លួន​ខ្លះ​ ​មិនឃើញ​នូវ​ខ្លួន​ ​ថា​មាន​រូប​ខ្លះ​ ​មិនឃើញ​នូវ​រូប​ ​ថា​មាន​ក្នុង​ខ្លួន​ខ្លះ​ ​មិនឃើញ​នូវ​ខ្លួន​ ​ថា​មាន​ក្នុង​រូប​ខ្លះ​ ​លុះដល់​រូប​ ​របស់​អរិយសាវ័ក​នោះ​ ​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅ​ ​កម្ម​វិញ្ញាណ​ ​ដែល​វិល​
ថយ | ទំព័រទី ៤០ | បន្ទាប់
ID: 636849832389079217
ទៅកាន់ទំព័រ៖