ព្រះត្រៃបិដក ភាគ ៣៣

​មិន​តក់ស្លុត​ ​ព្រោះ​មិន​ប្រកាន់​ផង​។​ ​មិន​ពិចារណា​ឃើញច្បាស់​ ​នូវ​សញ្ញា​។​បេ​។​ ​មិន​ពិចារណា​ឃើញច្បាស់​ ​នូវ​សង្ខារ​ទាំងឡាយ​ ​ថា​ជា​ខ្លួន​ខ្លះ​ ​មិនឃើញ​នូវ​ខ្លួន​ ​ថា​មាន​សង្ខារ​ខ្លះ​ ​មិនឃើញ​នូវ​សង្ខារ​ ​ថា​មាន​ក្នុង​ខ្លួន​ខ្លះ​ ​មិនឃើញ​នូវ​ខ្លួន​ ​ថា​មាន​ក្នុង​សង្ខារ​ខ្លះ​ ​លុះដល់​សង្ខារ​នោះ​ ​របស់​អរិយសាវ័ក​នោះ​ ​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅ​ ​កម្ម​វិញ្ញាណ​ ​ដែល​វិល​តាម​ការប្រែប្រួល​ ​នៃ​សង្ខារ​ ​រមែង​មិន​មានដល់​អរិយសាវ័ក​នោះ​ ​ព្រោះ​សង្ខារ​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅ​ទេ​ ​សេចក្តី​តក់ស្លុត​ ​និង​ការ​កើតឡើង​ ​នៃ​អកុសលធម៌​ ​ដែល​កើតអំពី​ការ​វិល​តាម​ ​សេចក្តី​ប្រែប្រួល​ ​នៃ​សង្ខារ​ ​ក៏​មិន​គ្រប​សង្កត់ចិត្ត​អរិយសាវ័ក​នោះ​ឡើយ​ ​ព្រោះតែ​ការ​មិន​គ្រប​សង្កត់ចិត្ត​ ​ទើប​អរិយសាវ័ក​នោះ​ ​មិន​មាន​សេចក្តី​តក់ស្លុត​ផង​ ​មិន​មាន​សេចក្តី​ទុក្ខ​ផង​ ​មិន​មាន​សេចក្តី​អាឡោះអាល័យ​ផង​ ​មិន​តក់ស្លុត​ ​ព្រោះ​មិន​ប្រកាន់​ផង​។​ ​មិន​ពិចារណា​ឃើញច្បាស់​ ​នូវ​វិញ្ញាណ​ ​ថា​ជា​ខ្លួន​ខ្លះ​ ​មិនឃើញ​នូវ​ខ្លួន​ ​ថា​មានវិញ្ញាណ​ខ្លះ​ ​មិនឃើញ​នូវ​វិញ្ញាណ​ ​ថា​មាន​ក្នុង​ខ្លួន​ខ្លះ​ ​មិនឃើញ​នូវ​ខ្លួន​ ​ថា​មាន​ក្នុង​វិញ្ញាណ​ខ្លះ​ ​លុះដល់​វិញ្ញាណ​នោះ​ ​របស់​អរិយសាវ័ក​នោះ​ ​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅ​ ​កម្ម​វិញ្ញាណ​ ​ដែល​វិល​តាម​ការប្រែប្រួល​ ​នៃ​វិញ្ញាណ​ ​រមែង​មិន​មានដល់​អរិយសាវ័ក​នោះ​ ​ព្រោះតែ​វិញ្ញាណ​ ​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅ​ទេ​ ​សេចក្តី​តក់ស្លុត​ ​និង​ការ​កើតឡើង​ ​នៃ​អកុសលធម៌​ ​ដែល​កើតអំពី​ការ​វិល​តាម​ ​សេចក្តី​ប្រែប្រួល​ ​នៃ​វិញ្ញាណ​
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 636849832790082153
ទៅកាន់ទំព័រ៖