ព្រះត្រៃបិដក ភាគ ៣៣

​ក៏​មិន​គ្រប​សង្កត់ចិត្ត​ ​នៃ​អរិយសាវ័ក​នោះ​ឡើយ​ ​ព្រោះ​ការ​មិន​គ្រប​សង្កត់ចិត្ត​ ​ទើប​អរិយសាវ័ក​នោះ​ ​មិន​មាន​សេចក្តី​តក់ស្លុត​ផង​ ​មិន​មាន​សេចក្តី​ទុក្ខ​ផង​ ​មិន​មាន​សេចក្តី​អាឡោះអាល័យ​ផង​ ​មិន​តក់ស្លុត​ ​ព្រោះ​មិន​ប្រកាន់​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​មិន​តក់ស្លុត​ ​ព្រោះ​មិន​ប្រកាន់​ ​យ៉ាងនេះ​ឯង​។​
 [​៣៤​]​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​សំដែង​ ​នូវ​សេចក្តី​តក់ស្លុត​ ​ព្រោះ​សេចក្តី​ប្រកាន់​ផង​ ​សេចក្តី​មិន​តក់ស្លុត​ ​ព្រោះ​សេចក្តី​មិន​ប្រកាន់​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្តាប់ធម៌​នោះ​ចុះ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​តក់ស្លុត​ ​ព្រោះ​សេចក្តី​ប្រកាន់​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិន​ចេះដឹង​ ​រមែង​ពិចារណា​ឃើញ​ ​នូវ​រូប​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អញ​ ​លុះដល់​រូប​នោះ​ ​របស់​បុគ្គល​នោះ​ ​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅ​ ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​រមែង​កើតឡើង​ ​ដល់​បុគ្គល​នោះ​ ​ព្រោះតែ​រូប​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅ​។​ ​នូវ​វេទនា​ថា​ ​នុ៎ះ​របស់​អញ​។​បេ​។​ ​នូវ​សញ្ញា​ថា​ ​នុ៎ះ​របស់​អញ​។​បេ​។​ ​នូវ​សង្ខារ​ទាំងឡាយ​ថា​ ​នុ៎ះ​របស់​អញ​។​បេ​។​ ​ពិចារណា​ឃើញ​ ​នូវ​វិញ្ញាណ​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 636849832969232400
ទៅកាន់ទំព័រ៖