ព្រះត្រៃបិដក ភាគ ៣៣
នុ៎ះជាខ្លួនរបស់អញ លុះដល់វិញ្ញាណនោះ របស់បុគ្គលនោះ ប្រែប្រួលទៅ ប្លែកទៅ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត រមែងកើតឡើង ដល់បុគ្គលនោះ ព្រោះតែវិញ្ញាណប្រែប្រួលទៅ ប្លែកទៅ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីតក់ស្លុត ព្រោះសេចក្តីប្រកាន់ យ៉ាងនេះឯង។
[៣៥] ម្នាលភិក្ខុទាំងឡាយ ចុះការមិនតក់ស្លុត ព្រោះសេចក្តីមិនប្រកាន់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ក្នុងលោកនេះ ជាអ្នកចេះដឹង រមែងពិចារណាឃើញ នូវរូបថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញទេ លុះដល់រូបនោះ របស់អរិយសាវ័កនោះ ប្រែប្រួលទៅ ប្លែកទៅ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត រមែងមិនកើតឡើង ដល់អរិយសាវ័កនោះ ព្រោះតែរូបប្រែប្រួលទៅ ប្លែកទៅឡើយ។ នូវវេទនាថា នុ៎ះមិនមែនរបស់អញ។
ID: 636849833181474540
ទៅកាន់ទំព័រ៖