ព្រះត្រៃបិដក ភាគ ៣៣
នូវសញ្ញាថា នុ៎ះមិនមែនរបស់អញ។ នូវសង្ខារទាំងឡាយថា នុ៎ះមិនមែនរបស់អញ។ ពិចារណាឃើញ នូវវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ លុះដល់វិញ្ញាណនោះ របស់អរិយសាវ័កនោះ ប្រែប្រួលទៅ ប្លែកទៅ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត រមែងមិនកើតឡើង ដល់អរិយសាវ័កនោះ ព្រោះតែវិញ្ញាណប្រែប្រួលទៅ ប្លែកទៅឡើយ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីមិនតក់ស្លុត ព្រោះការមិនប្រកាន់ យ៉ាងនេះឯង។
[៣៦] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ រូបជាអតីត អនាគត មិនទៀងទៅហើយ ចាំបាច់និយាយថ្វី ដល់រូបជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ជាអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ជាអ្នកឥតមានអាឡោះអាឡ័យ ក្នុងរូបជាអតីត មិនត្រេកអរ ចំពោះរូបជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បីនឿយណាយ រំសាយ រំលត់រូបជាបច្ចុប្បន្ន។ វេទនាមិនទៀង។បេ។ សញ្ញាមិនទៀង។បេ។ សង្ខារជាអតីត អនាគត មិនទៀងទៅហើយ ចាំបាច់
ID: 636849833372585471
ទៅកាន់ទំព័រ៖