ព្រះត្រៃបិដក ភាគ ៣៣

​និយាយ​ថ្វី​ ​ដល់​សង្ខារ​ជា​បច្ចុប្បន្ន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសាវ័ក​ ​ជា​អ្នកចេះដឹង​ ​កាលបើ​ឃើញ​យ៉ាងនេះ​ ​ជា​អ្នក​មិន​អាឡោះអាល័យ​ ​ក្នុង​សង្ខារ​ជា​អតីត​ ​មិន​ត្រេកអរ​ ​ចំពោះ​សង្ខារ​ជា​អនាគត​ ​ប្រតិបត្តិ​ដើម្បី​នឿយណាយ​ ​រំសាយ​ ​រំលត់​សង្ខារ​ជា​បច្ចុប្បន្ន​។​ ​វិញ្ញាណ​ជា​អតីត​ ​អនាគត​ ​មិន​ទៀង​ទៅ​ហើយ​ ​ចាំបាច់​និយាយ​ថ្វី​ ​ដល់​វិញ្ញាណ​ជា​បច្ចុប្បន្ន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសាវ័ក​ ​ជា​អ្នកចេះដឹង​ ​កាលបើ​ឃើញ​យ៉ាងនេះ​ ​ជា​អ្នក​មិន​អាឡោះអាល័យ​ ​ក្នុង​វិញ្ញាណ​ជា​អតីត​ ​មិន​ត្រេកអរ​ ​ចំពោះ​វិញ្ញាណ​ជា​អនាគត​ ​ជា​អ្នកប្រតិបត្តិ​ ​ដើម្បី​នឿយណាយ​ ​រំសាយ​ ​រំលត់​វិញ្ញាណ​ជា​បច្ចុប្បន្ន​។​ ​
 [​៣៧​]​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ជា​អតីត​ ​និង​អនាគត​ ​ជា​ទុក្ខ​ទៅ​ហើយ​ ​ចាំបាច់​និយាយ​ថ្វី​ ​ដល់​រូប​ជា​បច្ចុប្បន្ន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសាវ័ក​ ​ជា​អ្នកចេះដឹង​ ​កាលបើ​ឃើញ​យ៉ាងនេះ​ ​ជា​អ្នក​មិន​អាឡោះ​អា​ឡ័យ​ ​ក្នុង​រូប​ជា​អតីត​ ​មិន​ត្រេកអរ​ ​ចំពោះ​រូប​ជា​អនាគត​ ​ជា​អ្នកប្រតិបត្តិ​ ​ដើម្បី​នឿយណាយ​ ​រំសាយ​ ​រំលត់​រូប​ជា​បច្ចុប្បន្ន​។​ ​វេទនា​ជា​ទុក្ខ​។​ ​សញ្ញា​ជា​ទុក្ខ​។​ ​សង្ខារ​ជា​ទុក្ខ​។​ ​វិញ្ញាណ​ជា​អតីត​ ​និង​អនាគត​ ​ជា​ទុក្ខ​ទៅ​ហើយ​ ​ចាំបាច់
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 636849833592748063
ទៅកាន់ទំព័រ៖