ព្រះត្រៃបិដក ភាគ ៣៣
និយាយថ្វី ដល់វិញ្ញាណជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ជាអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាឡ័យ ក្នុងវិញ្ញាណជាអតីត មិនត្រេកអរ ចំពោះវិញ្ញាណជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បីនឿយណាយ រំសាយ រំលត់វិញ្ញាណជាបច្ចុប្បន្ន។
[៣៨] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ រូបជាអតីត និងអនាគត ជាអនត្តាទៅហើយ ចាំបាច់និយាយថ្វី ដល់រូបជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាឡ័យ ក្នុងរូបជាអតីត មិនត្រេកអរ ចំពោះរូបជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បីនឿយណាយ រំសាយ រំលត់រូបជាបច្ចុប្បន្ន។ វេទនាជាអនត្តា។ សញ្ញាជាអនត្តា។ សង្ខារជាអនត្តា។ វិញ្ញាណ ជាអតីត និងអនាគត ជាអនត្តាទៅហើយ ចាំបាច់និយាយថ្វី ដល់វិញ្ញាណជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ជាអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាឡ័យ ក្នុងវិញ្ញាណជាអតីត មិនត្រេកអរ ចំពោះវិញ្ញាណ
ID: 636849833829461603
ទៅកាន់ទំព័រ៖