ព្រះត្រៃបិដក ភាគ ៣៣
អនិច្ចវគ្គ
[៣៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង វេទនាមិនទៀង សញ្ញាមិនទៀង សង្ខារមិនទៀង វិញ្ញាណមិនទៀង។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយ នឹងរូបផង នឿយណាយ នឹងវេទនាផង នឿយណាយ នឹងសញ្ញាផង នឿយណាយ នឹងសង្ខារផង នឿយណាយ នឹងវិញ្ញាណផង កាលបើនឿយណាយ ក៏រមែងស្អប់ខ្ពើម ព្រោះតែស្អប់ខ្ពើម ទើបចិត្តរួចស្រឡះ (ចាកកិលេស)។ កាលបើចិត្តរួចស្រឡះហើយ ញាណ ក៏កើតឡើងថា ចិត្តរួចស្រឡះហើយ។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាចិត្តដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
[៤០] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ រូបជាទុក្ខ វេទនាជាទុក្ខ សញ្ញាជាទុក្ខ សង្ខារជាទុក្ខ
ID: 636849834352381512
ទៅកាន់ទំព័រ៖