ព្រះត្រៃបិដក ភាគ ៣៣
វិញ្ញាណជាទុក្ខ។ កាលបើអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ រមែងដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
[៤១] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ រូបជាអនត្តា វេទនាជាអនត្តា សញ្ញាជាអនត្តា សង្ខារជាអនត្តា វិញ្ញាណជាអនត្តា។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយ នឹងរូបផង នឿយណាយ នឹងវេទនាផង នឿយណាយនឹងសញ្ញាផង នឿយណាយ នឹងសង្ខារផង នឿយណាយ នឹងវិញ្ញាណផង កាលបើនឿយណាយ ក៏រមែងស្អប់ខ្ពើម ព្រោះតែស្អប់ខ្ពើម ទើបចិត្តរួចស្រឡះ។ កាលបើចិត្តរួចស្រឡះហើយ ញាណ រមែងកើតឡើងថា ចិត្តរួចស្រឡះហើយ។ រមែងដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
ID: 636849834584484787
ទៅកាន់ទំព័រ៖