ព្រះត្រៃបិដក ភាគ ៣៣

 ​[​៤៦​]​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ជា​ទុក្ខ​ ​ហេតុ​ណា​ក្តី​ ​បច្ច័យ​ណា​ក្តី​ ​ដែល​នាំឲ្យ​រូប​កើតឡើង​ ​ហេតុ​ប្ប​ច្ច័​យ​នោះ​ ​ក៏​ជា​ទុក្ខ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ដែល​កើតអំពី​ហេតុ​ប្ប​ច្ច័​យ​ ​ជា​ទុក្ខ​ ​តើ​នឹង​បាន​សុខ​មក​ពីណា​។​ ​វេទនា​ជា​ទុក្ខ​។​ ​សញ្ញា​ជា​ទុក្ខ​។​ ​សង្ខារ​ជា​ទុក្ខ​។​ ​វិញ្ញាណ​ជា​ទុក្ខ​ ​ហេតុ​ណា​ក្តី​ ​បច្ច័យ​ណា​ក្តី​ ​ដែល​នាំឲ្យ​វិញ្ញាណ​កើតឡើង​ ​ហេតុ​ប្ប​ច្ច័​យ​នោះ​ ​ក៏​ជា​ទុក្ខ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិញ្ញាណ​ ​ដែល​កើតអំពី​ហេតុ​ប្ប​ច្ច័​យ​ ​ជា​ទុក្ខ​ ​តើ​នឹង​បាន​សុខ​មក​ពីណា​។​ ​កាលបើ​ឃើញ​យ៉ាងនេះ​។​បេ​។​ ​រមែង​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​
 [​៤៧​]​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ជា​អនត្តា​ ​ហេតុ​ណា​ក្តី​ ​បច្ច័យ​ណា​ក្តី​ ​ដែល​នាំឲ្យ​រូប​កើតឡើង​ ​ហេតុ​ប្ប​ច្ច័​យ​នោះ​ ​ក៏​ជា​អនត្តា​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ដែល​កើតអំពី​ហេតុ​ប្ប​ច្ច័​យ​ ​ជា​អនត្តា​ ​តើ​នឹង​បាន​ជា​អត្តា​ ​(​មានខ្លឹមសារ​)​ ​មក​ពីណា​។​ ​វេទនា​ជា​អនត្តា​។​ ​សញ្ញា​ជា​អនត្តា​។​ ​សង្ខារ​ ​
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 636849835401861539
ទៅកាន់ទំព័រ៖