ព្រះត្រៃបិដក ភាគ ៣៣

​ជា​អនត្តា​។​ ​វិញ្ញាណ​ជា​អនត្តា​ ​ហេតុ​ណា​ក្តី​ ​បច្ច័យ​ណា​ក្តី​ ​ដែល​នាំឲ្យ​វិញ្ញាណ​កើតឡើង​ ​ហេតុ​ប្ប​ច្ច័​យ​នោះ​ ​ក៏​ជា​អនត្តា​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិញ្ញាណ​ ​ដែល​កើតអំពី​ហេតុ​ប្ប​ច្ច័​យ​ ​ជា​អនត្តា​ ​តើ​នឹង​បាន​ជា​អត្តា​មក​ពីណា​។​ ​កាលបើ​ឃើញ​យ៉ាងនេះ​។​បេ​។​ ​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​
 [​៤៨​]​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក្នុង​វត្ត​។​ ​គ្រានោះ​ឯង​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​អានន្ទ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​ដែល​ហៅថា​ ​សេចក្តី​រល​ត់ៗ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​តើ​សេចក្តី​រលត់​ធម៌​ណា​ ​បាន​ជា​ហៅថា​ ​រលត់​។​ ​ម្នាល​អានន្ទ​ ​រូប​មិន​ទៀង​ ​ជា​របស់​ដែល​បច្ច័យ​តាក់តែង​ហើយ​ ​ដែល​កើតឡើង​ ​ព្រោះ​អាស្រ័យហេតុ​ប្ប​ច្ច័​យ​ ​មាន​កិរិយា​អស់​ទៅ​ ​សូន្យ​ទៅ​ ​ប្រាស​ទៅ​ ​រលត់​ទៅ​ ​ជា​ធម្មតា​ ​សេចក្តី​រលត់​នៃ​រូប​នោះ​ ​ហៅថា​ ​រលត់​។​ ​វេទនា​ ​មិន​ទៀង​ ​ជា​ធម្មជាតិ​ដែល​បច្ច័យ​តាក់តែង​ហើយ​ ​ដែល​កើតឡើង​ ​ព្រោះ​អាស្រ័យហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 636849835611853550
ទៅកាន់ទំព័រ៖