ព្រះត្រៃបិដក ភាគ ៣៣
មានកិរិយាអស់ទៅ សូន្យទៅ ប្រាសទៅ រលត់ទៅ ជាធម្មតា សេចក្តីរលត់ នៃវេទនានោះ ហៅថា រលត់។ សញ្ញា មិនទៀង។ សង្ខារមិនទៀង ជាសភាវៈ ដែលបច្ច័យតាក់តែងហើយ ដែលកើតឡើង ព្រោះអាស្រ័យហេតុប្បច្ច័យ មានកិរិយាអស់ទៅ សូន្យទៅ ប្រាសទៅ រលត់ទៅ ជាធម្មតា សេចក្តីរលត់ នៃសង្ខារទាំងនោះ ហៅថា រលត់។ វិញ្ញាណ មិនទៀង ជាធម្មជាត ដែលបច្ច័យតាក់តែងហើយ ដែលកើតឡើង ព្រោះអាស្រ័យហេតុប្បច្ច័យ មានកិរិយាអស់ទៅ សូន្យទៅ ប្រាសទៅ រលត់ទៅ ជាធម្មតា សេចក្តីរលត់នៃវិញ្ញាណនោះ ហៅថា រលត់។ ម្នាលអានន្ទ សេចក្តីរលត់នៃធម៌ទាំងនេះឯង ហៅថា រលត់។
ចប់ អនិច្ចវគ្គ ទី២។
ឧទ្ទាន ក្នុង អនិច្ចវគ្គ នោះគឺ
ខន្ធមិនទៀង១ ជាទុក្ខ១ ជាអនត្តា១ និងខន្ធមិនទៀង ដទៃទៀត៣ និងខន្ធ៣ ទ្រង់ត្រាស់ដោយហេតុផង ជាគំរប់១០ នឹងរឿងព្រះអានន្ទ។
ID: 636849835859627721
ទៅកាន់ទំព័រ៖