ព្រះត្រៃបិដក ភាគ ៣៣

​[​៥៣​]​ ​បញ្ចក្ខន្ធ​ ​ជា​របស់​ធ្ងន់​ដោយពិត​ ​បុគ្គល​អ្នកនាំ​នូវ​ភារៈ​ ​គឺ​បញ្ចក្ខន្ធ​ក្តី​ ​ការ​ប្រកាន់​មាំ​នូវ​ភារៈ​ ​គឺ​បញ្ចក្ខន្ធ​ក្តី​ ​តែង​នាំមក​នូវ​ទុក្ខ​ក្នុង​លោក​ ​ការ​ដាក់ចុះ​នូវ​ភារៈ​ ​ជាហេតុ​នាំមក​នូវ​សុខ​ ​លុះតែ​បុគ្គល​ដាក់ចុះ​នូវ​ភារៈ​ ​ដ៏​ធ្ងន់​ ​គឺ​បញ្ចក្ខន្ធ​ចេញ​ ​មិន​កួច​កាន់​នូវ​ភារៈ​ដទៃទៀត​ ​បាន​ដក​ឡើង​នូវ​តណ្ហា​ ​ព្រមទាំង​ឫស​ ​ទើប​ជា​អ្នក​មិន​មាន​សេចក្តី​ប្រាថ្នា​ ​ហើយ​បរិនិព្វាន​។​

 [​៥៤​]​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​ ​នូវ​ធម៌​ដែល​ត្រូវ​កំណត់​ដឹងផង​ ​នូវ​កិរិយា​កំណត់​ដឹងផង​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​នូវ​ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ហៅថា​ ​ធម៌​ ​ដែល​ត្រូវ​កំណត់​ដឹង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ ​ជា​ធម៌​ ​ដែល​ត្រូវ​កំណត់​ដឹង​ ​វេទនា​ ​ជា​ធម៌​ដែល​ត្រូវ​កំណត់​ដឹង​ ​សញ្ញា​ ​ជា​ធម៌​ដែល​ត្រូវ​កំណត់​ដឹង​ ​សង្ខារ​ជា​ធម៌​ ​ដែល​ត្រូវ​កំណត់​ដឹង​ ​វិញ្ញាណ​ ​ជា​ធម៌​ដែល​ត្រូវ​កំណត់​ដឹង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ធម៌​ដែល​ត្រូវ​កំណត់​ដឹង​។​
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 636849836703285976
ទៅកាន់ទំព័រ៖