ព្រះត្រៃបិដក ភាគ ៣៣
[៤] ម្នាលគហបតី បុគ្គលមានកាយរសាប់រសល់ផង មានចិត្តរសាប់រសល់ផង តើដូចម្តេច។ ម្នាលគហបតី បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង ជាអ្នកមិនឃើញពួកព្រះអរិយៈ មិនឈ្លាសវៃ ក្នុងធម៌ព្រះអរិយៈ មិនបានសិក្សាក្នុងធម៌ព្រះអរិយៈ មិនបានឃើញពួកសប្បុររស មិនឈ្លាសវៃក្នុងធម៌សប្បុរស មិនបានសិក្សាក្នុងធម៌របស់សប្បុរស រមែងពិចារណាឃើញច្បាស់ នូវរូបថាជាខ្លួន នូវខ្លួនថាមានរូបខ្លះ នូវរូបថាមានក្នុងខ្លួនខ្លះ នូវខ្លួនថាមានក្នុងរូបខ្លះ រមែងប្រកាន់ថា រូប គឺអញ រូបរបស់អាត្មាអញ។ កាលបើបុគ្គលនោះ មានចិត្តប្រកាន់ថា រូបគឺអញ រូបរបស់អាត្មាអញ លុះដល់រូបនោះប្រែប្រួលទៅ ប្លែកទៅ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត រមែងកើតឡើងដល់បុគ្គលនោះ ព្រោះតែរូបប្រែប្រួល ប្លែកទៅ។ បុគ្គលនោះ ពិចារណាឃើញនូវវេទនា ថាជាខ្លួន នូវខ្លួនថាមានវេទនាខ្លះ នូវវេទនាថាមានក្នុងខ្លួនខ្លះ នូវខ្លួនថាមានក្នុងវេទនាខ្លះ មានសេចក្តីប្រកាន់ថាវេទនាគឺអញ វេទនារបស់អាត្មាអញ។ កាលបុគ្គលនោះ មានសេចក្តីប្រកាន់ថា វេទនាគឺអញ វេទនារបស់អាត្មាអញ ដូច្នេះ លុះដល់វេទនានោះ ប្រែប្រួលទៅ
ID: 636849824723470770
ទៅកាន់ទំព័រ៖