ព្រះត្រៃបិដក ភាគ ៣៣

 ​[​៥៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ ​ហៅថា​ ​ការកំណត់​ដឹង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កិរិយា​អស់​រាគៈ​ ​កិរិយា​អស់​ទោសៈ​ ​កិរិយា​អស់​មោហៈ​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ការកំណត់​ដឹង​។​
 [​៥៦​]​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​មិនដឹង​ច្បាស់​ ​មិនកំណត់​ដឹង​ ​មិន​នឿយណាយ​ ​មិន​លះបង់​នូវ​រូប​ ​មិន​គួរ​ដើម្បី​អស់​ទុក្ខ​បានទេ​ ​បុគ្គល​ ​កាល​មិនដឹង​ច្បាស់​ ​មិនកំណត់​ដឹង​ ​មិន​នឿយណាយ​ ​មិន​លះបង់​នូវ​វេទនា​ ​មិន​គួរ​ដើម្បី​អស់​ទុក្ខ​បានទេ​ ​បុគ្គល​ ​កាល​មិនដឹង​ច្បាស់​។​បេ​។​ ​នូវ​សញ្ញា​ ​បុគ្គល​កាល​មិនដឹង​ច្បាស់​ ​មិនកំណត់​ដឹង​ ​មិន​នឿយណាយ​ ​មិន​លះបង់​ ​នូវ​សង្ខារ​ ​មិន​គួរ​ដើម្បី​អស់​ទុក្ខ​បានទេ​ ​បុគ្គល​ ​កាល​មិនដឹង​ច្បាស់​ ​មិនកំណត់​ដឹង​ ​មិន​នឿយណាយ​ ​មិន​លះបង់​ ​នូវ​វិញ្ញាណ​ ​មិន​គួរ​ដើម្បី​អស់​ទុក្ខ​បានទេ​។​
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 636849836934189183
ទៅកាន់ទំព័រ៖