ព្រះត្រៃបិដក ភាគ ៣៣
[៥៧] ម្នាលភិក្ខុទាំងឡាយ លុះតែបុគ្គលដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់ នូវរូប ទើបគួរដើម្បីអស់ទុក្ខបាន។ បុគ្គល កាលដឹងច្បាស់នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ លុះតែបុគ្គលដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់នូវវិញ្ញាណ ទើបគួរដើម្បីអស់ទុក្ខបាន។
[៥៨] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគណា មានក្នុងរូប អ្នកទាំងឡាយ ចូរលះបង់ នូវឆន្ទរាគនោះចេញ កាលបើយ៉ាងនេះ រូបនោះឯង នឹងឈ្មោះថា អ្នកទាំងឡាយ បានលះបង់ រំលើងឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាត្នោតកំបុតក ធ្វើឲ្យតាំងនៅមិនបាន មិនឲ្យកើតឡើងតទៅទៀត ជាធម្មតា។ ឆន្ទរាគណា មានក្នុងវេទនា អ្នកទាំងឡាយ ចូរលះបង់នូវឆន្ទរាគនោះចេញ កាលបើយ៉ាងនេះ វេទនានោះឯង នឹងឈ្មោះថា អ្នកទាំងឡាយ បានលះបង់ រំលើងឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាត្នោតកំបុតក ធ្វើឲ្យតាំងនៅមិនបាន មិនឲ្យកើតឡើង តទៅទៀត ជាធម្មតា។ ឆន្ទរាគណា មានក្នុងសញ្ញា អ្នកទាំងឡាយ ចូរលះបង់ នូវឆន្ទរាគនោះចេញ កាលបើយ៉ាងនេះ សញ្ញានោះឯង នឹងឈ្មោះថា អ្នកទាំងឡាយ បានលះបង់ រំលើងឫសគល់ ធ្វើមិនឲ្យមាន
ID: 636849837155961868
ទៅកាន់ទំព័រ៖