ព្រះត្រៃបិដក ភាគ ៣៣
ទីកើត ដូចជាត្នោតកំបុតក ធ្វើឲ្យតាំងនៅមិនបាន មិនឲ្យកើតឡើង តទៅទៀត ជាធម្មតា។ ឆន្ទរាគណា មានក្នុងសង្ខារ អ្នកទាំងឡាយ ចូរលះបង់ នូវឆន្ទរាគនោះចេញ កាលបើយ៉ាងនេះ សង្ខារទាំងនោះឯង នឹងឈ្មោះថា អ្នកទាំងឡាយ បានលះបង់ រំលើងឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាត្នោតកំបុតក ធ្វើឲ្យតាំងនៅមិនបាន មិនឲ្យកើតឡើង តទៅទៀត ជាធម្មតា។ ឆន្ទរាគណា មានក្នុងវិញ្ញាណ អ្នកទាំងឡាយ ចូរលះបង់នូវឆន្ទរាគនោះចេញ កាលបើយ៉ាងនេះ វិញ្ញាណនោះឯង នឹងឈ្មោះថា អ្នកទាំងឡាយ បានលះបង់ រំលើងឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាត្នោតកំបុតក ធ្វើឲ្យតាំងនៅមិនបាន មិនឲ្យកើតឡើងតទៅទៀត ជាធម្មតា។
[៥៩] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ កាលតថាគតនៅជាពោធិសត្វ មិនទាន់ត្រាស់ដឹង មុនអំពីសម្ពោធិញ្ញាណនៅឡើយ មានសេចក្តីត្រិះរិះដូច្នេះថា អ្វីហ្ន៎ ជាអានិសង្ស អ្វីជាទោស អ្វីជាការរលាស់ចេញនៃរូប។ អ្វីជាអានិសង្ស អ្វីជាទោស អ្វីជាការរលាស់ចេញ នៃវេទនា។ អ្វីជាអានិសង្ស អ្វីជាទោស អ្វីជាការរលាស់ចេញ នៃសញ្ញា។ អ្វីជាអានិសង្ស អ្វីជាទោស អ្វីជាការរលាស់ចេញ នៃសង្ខារ។ អ្វីជាអានិសង្ស អ្វីជាទោស អ្វីជាការរលាស់ចេញ នៃវិញ្ញាណ។ ម្នាលភិក្ខុទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ
ID: 636849837359403504
ទៅកាន់ទំព័រ៖