ព្រះត្រៃបិដក ភាគ ៣៣
ដូច្នេះថា សេចក្តីសុខ សោមនស្សណា កើតឡើងព្រោះអាស្រ័យរូប នេះជាអានិសង្ស របស់រូប រូបណា មិនទៀង ជាទុក្ខ មានកិរិយាប្រែប្រួលជាធម្មតា នេះជាទោសរបស់រូប ការបន្ទោបង់ នូវឆន្ទរាគ ការលះបង់ នូវឆន្ទរាគណា ក្នុងរូប នេះជាការរលាស់ចេញ នូវរូប។ សេចក្តីសុខ សោមនស្សណា កើតឡើងព្រោះអាស្រ័យវេទនា នេះជាអានិសង្ស របស់វេទនា វេទនាណា មិនទៀង ជាទុក្ខ មានកិរិយាប្រែប្រួលជាធម្មតា នេះជាទោសរបស់វេទនា ការបន្ទោបង់ នូវឆន្ទរាគ ការលះបង់ នូវឆន្ទរាគណា ក្នុងវេទនា នេះជាការរលាស់ចេញ នូវវេទនា។ សេចក្តីសុខ សោមនស្សណា កើតឡើងព្រោះអាស្រ័យសញ្ញា។ សេចក្តីសុខ សោមនស្សណា កើតឡើងព្រោះអាស្រ័យសង្ខារ នេះជាអានិសង្សរបស់សង្ខារ សង្ខារណា មិនទៀង ជាទុក្ខ មានកិរិយាប្រែប្រួលជាធម្មតា នេះជាទោសរបស់សង្ខារ ការបន្ទោបង់ នូវឆន្ទរាគ ការលះបង់ នូវឆន្ទរាគណា ក្នុងសង្ខារ នេះជាការរលាស់ចេញ នូវសង្ខារ។ សេចក្តីសុខ សោមនស្សណា កើតឡើងព្រោះអាស្រ័យវិញ្ញាណ
ID: 636849837553844625
ទៅកាន់ទំព័រ៖