ព្រះត្រៃបិដក ភាគ ៣៣
នេះជាអានិសង្ស របស់វិញ្ញាណ វិញ្ញាណណា មិនទៀង ជាទុក្ខ មានកិរិយាប្រែប្រួលជាធម្មតា នេះជាទោស របស់វិញ្ញាណ ការបន្ទោបង់នូវឆន្ទរាគ ការលះបង់ នូវឆន្ទរាគណា ក្នុងវិញ្ញាណ នេះជាការរលាស់ចេញ នូវវិញ្ញាណ។
[៦០] ម្នាលភិក្ខុទាំងឡាយ តថាគត មិនទាន់ដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់ចេញផង របស់ឧបាទានក្ខន្ធ ទាំង៥នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ តថាគត ក៏មិនទាន់ប្តេជ្ញាខ្លួន ថាជាអ្នកត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណ ជាគុណជាតដ៏ប្រសើរ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស អស់កាលត្រឹមនោះដែរ។ ម្នាលភិក្ខុទាំងឡាយ លុះតថាគត បានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់ចេញផង របស់ឧបាទានក្ខន្ធ ទាំង៥នេះ ក្នុងកាលណា ម្នាលភិក្ខុទាំងឡាយ តថាគត ទើបប្តេជ្ញាខ្លួន
ID: 636849837768496903
ទៅកាន់ទំព័រ៖