ព្រះត្រៃបិដក ភាគ ៣៣

​ថា​ជា​អ្នក​ត្រាស់​ដឹង​ ​នូវ​សម្មាសម្ពោធិ​ញ្ញាណ​ ​ជា​គុណជាត​ ​ដ៏​ប្រសើរ​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ព្រមទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ក្នុង​កាលនោះ​ឯង​។​ ​ការ​ដឹង​ច្បាស់​ ​ឃើញច្បាស់​ ​ក៏​កើតឡើង​ហើយ​ ​ដល់​តថាគត​ ​ដូច្នេះ​ថា​ ​សេចក្តី​រួច​ស្រឡះ​ ​(​ចាក​អាសវៈ​)​ ​របស់​តថាគត​ ​មិន​កម្រើក​បាន​ឡើយ​ ​ជាតិនេះ​ ​ជាទីបំផុត​ត្រឹមនេះ​ហើយ​ ​ឥឡូវនេះ​ ​ភព​ថ្មី​ ​គឺ​ការ​ត្រឡប់​កើត​តទៅទៀត​ ​មិន​មាន​ឡើយ​។​
 [​៦១​]​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​បាន​ប្រព្រឹត្ត​ស្វះស្វែង​រក​ ​នូវ​អានិសង្ស​របស់​រូប​ ​អានិសង្ស​របស់​រូប​ណា​ ​តថាគត​ ​ក៏បាន​ជួបប្រទះ​ ​នូវ​អានិសង្ស​នោះ​ហើយ​ ​អានិសង្ស​របស់​រូប​ ​ទាំងប៉ុន្មាន​ ​អានិសង្ស​នោះ​ ​តថាគត​ ​បានឃើញ​ច្បាស់​ ​ដោយ​បញ្ញា​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​បាន​ប្រព្រឹត្ត​ស្វះស្វែង​រក​ ​នូវ​ទោស​របស់​រូប​ ​ទោស​របស់​រូប​ណា​ ​តថាគត​ ​ក៏បាន​ជួបប្រទះ​ ​នូវ​ទោស​
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 636849837972588576
ទៅកាន់ទំព័រ៖