ព្រះត្រៃបិដក ភាគ ៣៣

​នោះ​ហើយ​ ​ទោស​របស់​រូប​ ​ទាំងប៉ុន្មាន​ ​ទោស​នោះ​ ​តថាគត​ ​បានឃើញ​ច្បាស់​ ​ដោយ​បញ្ញា​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​បាន​ប្រព្រឹត្ត​ស្វះស្វែង​រក​ ​ការ​រលាស់​ចេញ​នូវ​រូប​ ​ការ​រលាស់​ចេញ​នូវ​រូប​ណា​ ​តថាគត​ ​ក៏បាន​ជួបប្រទះ​ ​នូវ​ការ​រលាស់​ចេញ​ ​នូវ​រូប​នោះ​ហើយ​ ​ការ​រលាស់​ចេញ​នូវ​រូប​ ​ទាំងប៉ុន្មាន​ ​ការ​រលាស់​ចេញ​ ​នូវ​រូប​នោះ​ ​តថាគត​ ​បានឃើញ​ច្បាស់​ ​ដោយ​បញ្ញា​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​(​បាន​ប្រព្រឹត្ត​ស្វះស្វែង​រក​អានិសង្ស​)​ ​របស់​វេទនា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​(​បាន​ប្រព្រឹត្ត​ស្វះស្វែង​រក​អានិសង្ស​)​ ​របស់​សញ្ញា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​(​បាន​ប្រព្រឹត្ត​ស្វះស្វែង​រក​អានិសង្ស​)​។​ ​របស់​សង្ខារ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​បាន​ប្រព្រឹត្ត​ស្វះស្វែង​រក​អានិសង្ស​ ​របស់​វិញ្ញាណ​ ​អានិសង្ស​របស់​វិញ្ញាណ​ណា​ ​តថាគត​ ​ក៏បាន​ជួបប្រទះ​ ​នូវ​អានិសង្ស​របស់​វិញ្ញាណ​នោះ​ហើយ​ ​អានិសង្ស​ ​របស់​វិញ្ញាណ​ ​ទាំងប៉ុន្មាន​ ​អានិសង្ស​របស់​វិញ្ញាណ​នោះ​ ​តថាគត​ ​បានឃើញ​ច្បាស់​ ​ដោយ​បញ្ញា​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​បាន​ប្រព្រឹត្ត​ស្វះស្វែង​រកទោស​ ​របស់​វិញ្ញាណ​ ​ទោស​របស់​វិញ្ញាណ​ណា​ ​តថាគត​ ​ក៏បាន​ជួបប្រទះ​ ​នូវ​ទោស​របស់​វិញ្ញាណ​នោះ​ហើយ​ ​ទោស​របស់​វិញ្ញាណ​ទាំងប៉ុន្មាន​ ​ទោស​របស់​វិញ្ញាណ​នោះ​ ​តថាគត​ ​បានឃើញ​ច្បាស់​ ​ដោយ​បញ្ញា​ហើយ​។
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 636849838137458006
ទៅកាន់ទំព័រ៖