ព្រះត្រៃបិដក ភាគ ៣៣

​តែង​នឿយណាយ​ក្នុង​សង្ខារ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ការ​រលាស់​ចេញ​ ​នូវ​សង្ខារ​នេះ​ ​មិន​មាន​ទេ​ ​សត្វ​ទាំងឡាយ​នេះ​ ​ក៏​មិន​រលាស់​ចេញ​ ​ចាក​សង្ខារ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​រលាស់​ចេញ​ ​នូវ​សង្ខារ​ ​មាន​ ​បាន​ជា​សត្វ​ទាំងឡាយ​ ​តែង​រលាស់​ចេញ​ចាក​សង្ខារ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អានិសង្ស​របស់​វិញ្ញាណ​នេះ​មិន​មាន​ទេ​ ​សត្វ​ទាំងឡាយ​ ​ក៏​មិន​ត្រេកអរ​ ​ក្នុង​វិញ្ញាណ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​របស់​វិញ្ញាណ​ ​មាន​ ​បាន​ជា​សត្វ​ទាំងឡាយ​ ​ត្រេកអរ​ក្នុង​វិញ្ញាណ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ទោស​របស់​វិញ្ញាណ​ ​មិន​មាន​ទេ​ ​សត្វ​ទាំងឡាយ​ក៏​មិន​នឿយណាយ​ ​ក្នុង​វិញ្ញាណ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​របស់​វិញ្ញាណ​ ​មាន​ ​បាន​ជា​សត្វ​ទាំងឡាយ​ ​តែង​នឿយណាយ​ ​ក្នុង​វិញ្ញាណ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ការ​រលាស់​ចេញ​ ​នូវ​វិញ្ញាណ​ ​មិន​មាន​ទេ​ ​សត្វ​ទាំងឡាយ​ ​ក៏​មិន​រលាស់​ចេញ​ ​ចាក​វិញ្ញាណ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​រលាស់​ចេញ​ ​នូវ​វិញ្ញាណ​ ​មាន​ ​បាន​ជា​សត្វ​ទាំងឡាយ​ ​តែង​រលាស់​ចេញ​ចាក​វិញ្ញាណ​។​
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 636849838654277566
ទៅកាន់ទំព័រ៖