ព្រះត្រៃបិដក ភាគ ៣៣
ប្លែកទៅ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត តែងកើតឡើង ដល់បុគ្គលនោះ ព្រោះតែវេទនាប្រែប្រួលទៅ ប្លែកទៅ។ បុគ្គលពិចារណាឃើញ នូវសញ្ញាថា ជាខ្លួនខ្លះ នូវខ្លួនថាមានសញ្ញាខ្លះ នូវសញ្ញាថាមានក្នុងខ្លួនខ្លះ នូវខ្លួនថាមានក្នុងសញ្ញាខ្លះ ក៏ប្រកាន់ថា សញ្ញាគឺអញ សញ្ញារបស់អាត្មាអញ។ កាលបើបុគ្គលនោះ មានសេចក្តីប្រកាន់ថា សញ្ញា គឺអញ សញ្ញារបស់អាត្មាអញ លុះដល់សញ្ញានោះ ប្រែប្រួលទៅ ប្លែកទៅ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត តែងកើតឡើង ដល់បុគ្គលនោះ ព្រោះតែសញ្ញាប្រែប្រួលទៅ ប្លែកទៅ។ បុគ្គលពិចារណាឃើញ នូវសង្ខារទាំងឡាយ ថាជាខ្លួនខ្លះ នូវខ្លួនថាមានសង្ខារខ្លះ នូវសង្ខារទាំងឡាយ ថាមានក្នុងខ្លួនខ្លះ នូវខ្លួនថាមានក្នុងសង្ខារទាំងឡាយខ្លះ តែងប្រកាន់ថា សង្ខារទាំងឡាយគឺអញ សង្ខារទាំងឡាយរបស់អាត្មាអញ។ កាលបុគ្គលនោះ មានសេចក្តីប្រកាន់ថា សង្ខារទាំងឡាយគឺអញ សង្ខារទាំងឡាយរបស់អាត្មាអញ លុះដល់សង្ខារទាំងនោះប្រែប្រួលទៅ ប្លែកទៅ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត តែងកើតឡើង ដល់បុគ្គលនោះ ព្រោះតែសង្ខារទាំងឡាយ ប្រែប្រួលទៅ ប្លែកទៅ។
ID: 636849824882189848
ទៅកាន់ទំព័រ៖