ព្រះត្រៃបិដក ភាគ ៣៣

 ​[​៦៦​]​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​កើតឡើង​ ​ការតាំងនៅ​ ​ការ​កើត​ចំពោះ​ ​ការ​កើត​ប្រាកដ​ណា​នៃ​រូប​ ​នុ៎ះឯង​ ​ឈ្មោះថា​ ​ការ​កើតឡើង​នៃ​ទុក្ខ​ ​ការតាំងនៅ​នៃ​រោគ​ ​ការ​កើត​ប្រាកដ​ ​នៃជ​រាម​រណៈ​។​ ​ការ​កើតឡើង​ណា​ ​នៃ​វេទនា​។​ ​នៃ​សញ្ញា​ ​នៃ​សង្ខារ​ទាំងឡាយ​។​ ​ការ​កើតឡើង​ ​ការតាំងនៅ​ ​ការ​កើត​ចំពោះ​ ​ការ​កើត​ប្រាកដ​ណា​ ​នៃ​វិញ្ញាណ​ ​នុ៎ះឯង​ ​ឈ្មោះថា​ ​ការ​កើតឡើង​នៃ​ទុក្ខ​ ​ការតាំងនៅ​នៃ​រោគ​ ​ការ​កើត​ប្រាកដ​ ​នៃជ​រាម​រណៈ​។​
 [​៦៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​រលត់​ ​សេចក្តី​ស្ងប់​រម្ងាប់​ ​សេចក្តី​វិនាស​ ​ណា​នៃ​រូប​ ​នុ៎ះឯង​ ​ឈ្មោះថា​ ​សេចក្តី​រលត់​នៃ​ទុក្ខ​ ​សេចក្តី​ស្ងប់​រម្ងាប់​នៃ​រោគ​ ​សេចក្តី​វិនាស​ ​នៃជ​រាម​រណៈ​។​ ​សេចក្តី​រលត់​ណា​ ​នៃ​វេទនា​។​ ​នៃ​សញ្ញា​។​ ​នៃ​សង្ខារ​ទាំងឡាយ​។​ ​សេចក្តី​រលត់​ ​សេចក្តី​ស្ងប់​រម្ងាប់​ ​សេចក្តី​វិនាស​ណា​ ​នៃ​វិញ្ញាណ​ ​នុ៎ះឯង​ ​ឈ្មោះថា​ ​សេចក្តី​រលត់​នៃ​ទុក្ខ​ ​សេចក្តី​ស្ងប់​រម្ងាប់​នៃ​រោគ​ ​សេចក្តី​វិនាស​នៃជ​រាម​រណៈ​។​
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 636849839325445955
ទៅកាន់ទំព័រ៖