ព្រះត្រៃបិដក ភាគ ៣៣

​អ្នក​ទាំងឡាយ​ទេ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​ ​នូវ​វេទនា​នោះ​ចេញ​ ​វេទនា​នោះ​ ​បើ​អ្នក​ទាំងឡាយ​ ​លះបង់​ហើយ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​។​ ​សញ្ញា​ ​មិនមែន​របស់​អ្នក​ទាំងឡាយ​ទេ​។​ ​សង្ខារ​ទាំងឡាយ​ ​មិនមែន​របស់​អ្នក​ទាំងឡាយ​ទេ​។​ ​វិញ្ញាណ​ ​មិនមែន​របស់​អ្នក​ទាំងឡាយ​ទេ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​ ​នូវ​វិញ្ញាណ​នោះ​ចេញ​ ​វិញ្ញាណ​នោះ​ ​បើ​អ្នក​ទាំងឡាយ​ ​លះបង់​ហើយ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ក៏​មាន​ឧបមេយ្យ​ ​យ៉ាងនោះ​ឯង​។​ ​
 [​៧៣​]​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ណា​មិនមែន​របស់​អ្នក​ទាំងឡាយ​ទេ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​របស់​នោះ​ចេញ​ ​របស់​នោះ​ ​បើ​អ្នក​ទាំងឡាយ​ ​លះបង់​ហើយ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​របស់​ដូចម្តេច​ ​ដែល​មិនមែន​របស់​អ្នក​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ ​មិនមែន​របស់​អ្នក​ទាំងឡាយ​ទេ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​នូវ​រូប​នោះ​ចេញ​ ​រូប​នោះ​ ​បើ​អ្នក​ទាំងឡាយ​ ​លះបង់​ហើយ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​។​ ​វេទនា​ ​មិនមែន​របស់​អ្នក​ទាំងឡាយ​ទេ​។​ ​សញ្ញា​ ​មិនមែន​របស់​អ្នក​ទាំងឡាយ​ទេ​។​ ​សង្ខារ​ទាំងឡាយ​ ​មិនមែន​របស់​អ្នក​ទាំងឡាយ​ទេ​។​ ​វិញ្ញាណ​ ​មិនមែន​របស់​អ្នក​ទាំងឡាយ​ទេ​ ​
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 636849840567907020
ទៅកាន់ទំព័រ៖