ព្រះត្រៃបិដក ភាគ ៣៣

​រមែង​មិនដល់​នូវ​ការរាប់​ដោយ​អនុស័យ​នោះ​។​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​ ​យល់​ហើយ​ ​បពិត្រ​ព្រះ​សុគត​ ​ខ្ញុំ​ព្រះអង្គ​យល់​ហើយ​។​ ​ម្នាល​ភិក្ខុ​ ​ចុះ​ពាក្យ​ដែល​តថាគត​សំដែង​សង្ខេប​ ​អ្នក​យល់​សេចក្តី​ដោយ​ពិស្តារ​បាន​ ​តើ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​បុគ្គល​ផ្តេកផ្តិត​នឹង​រូប​ ​រមែង​ដល់​នូវ​ការរាប់​ ​(​ថា​ជា​អ្នក​ត្រេកអរ​ ​អ្នក​ប្រទូស្ត​ ​អ្នក​វង្វេង​)​ ​ដោយ​ការ​ផ្តេកផ្តិត​នោះ​។​ ​បើ​បុគ្គល​ផ្តេកផ្តិត​នឹង​វេទនា​។​ ​បើ​បុគ្គល​ផ្តេកផ្តិត​នឹង​សញ្ញា​។​ ​បើ​បុគ្គល​ផ្តេកផ្តិត​នឹង​សង្ខារ​។​ ​បើ​បុគ្គល​ផ្តេកផ្តិត​នឹង​វិញ្ញាណ​ ​រមែង​ដល់​នូវ​ការរាប់​ ​ដោយ​ការ​ផ្តេកផ្តិត​នោះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​បុគ្គល​មិន​ផ្តេកផ្តិត​នឹង​រូប​ ​រមែង​មិនដល់​នូវ​ការរាប់​ ​(​ថា​ជា​អ្នក​ត្រេកអរ​ ​អ្នក​ប្រទូស្ត​ ​អ្នក​វង្វេង​)​ ​ដោយ​ការ​ផ្តេកផ្តិត​នោះ​។​ ​បើ​បុគ្គល​មិន​ផ្តេកផ្តិត​នឹង​វេទនា​ ​រមែង​មិនដល់​នូវ​ការរាប់​ ​ដោយ​ការ​ផ្តេកផ្តិត​នោះ​។​ ​បើ​បុគ្គល​ ​(​មិន​ផ្តេកផ្តិត​)​ ​នឹង​សញ្ញា​។​ ​នឹង​សង្ខារ​។​ ​បើ​បុគ្គល​មិន​ផ្តេកផ្តិត​នឹង​វិញ្ញាណ​ ​រមែង​មិនដល់​នូវ​ការរាប់​ ​ដោយ​ការ​ផ្តេកផ្តិត​នោះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះពុទ្ធដីកា​ ​ដែល​ព្រះមានព្រះភាគ​ ​សំដែង​សង្ខេប​នេះ​ ​ខ្ញុំ​ព្រះអង្គ​យល់​សេចក្តី​ដោយ​ពិស្តារ​បាន​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 636849840953569078
ទៅកាន់ទំព័រ៖