ព្រះត្រៃបិដក ភាគ ៣៣

​បុគ្គល​ពិចារណា​ឃើញ​ ​នូវ​វិញ្ញាណ​ ​ថា​ជា​ខ្លួន​ខ្លះ​ ​នូវ​ខ្លួន​ថា​មានវិញ្ញាណ​ខ្លះ​ ​នូវ​វិញ្ញាណ​ ​ថា​មាន​ក្នុង​ខ្លួន​ខ្លះ​ ​នូវ​ខ្លួន​ថា​មាន​ក្នុង​វិញ្ញាណ​ខ្លះ​ ​តែង​ប្រកាន់​ថា​ ​វិញ្ញាណ​គឺ​អញ​ ​វិញ្ញាណ​របស់​អាត្មាអញ​។​ ​កាល​បុគ្គល​នោះ​ ​មាន​សេចក្តី​ប្រកាន់​ថា​ ​វិញ្ញាណ​គឺ​អញ​ ​វិញ្ញាណ​របស់​អាត្មាអញ​ ​លុះដល់​វិញ្ញាណ​នោះ​ ​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​តែង​កើតឡើង​ដល់​បុគ្គល​នោះ​ ​ព្រោះតែ​វិញ្ញាណ​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅ​។​ ​ម្នាល​គហបតី​ ​បុគ្គល​មាន​កាយ​រសាប់រសល់​ផង​ ​មានចិត្ត​រសាប់រសល់​ផង​ ​យ៉ាងនេះ​ឯង​។​
 [​៥​]​ ​ម្នាល​គហបតី​ ​ចុះ​បុគ្គល​មាន​កាយ​រសាប់រសល់​ ​តែ​ចិត្ត​មិន​រសាប់រសល់​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតី​ ​អរិយសាវ័ក​ក្នុង​លោក​នេះ​ ​ជា​អ្នកចេះដឹង​ ​បានឃើញ​ពួក​ព្រះ​អរិយៈ​ ​ឈ្លាសវៃ​ក្នុង​ធម៌ព្រះ​អរិយៈ​ ​
ថយ | ទំព័រទី ៨ | បន្ទាប់
ID: 636849825097242148
ទៅកាន់ទំព័រ៖