ព្រះត្រៃបិដក ភាគ ៣៣

 [​៧៥​]​ ​ម្នាល​ភិក្ខុ​ ​ត្រូវ​ហើយ​ៗ​ ​ម្នាល​ភិក្ខុ​ ​ពាក្យ​ដែល​តថាគត​ ​សំដែង​សង្ខេប​ ​អ្នក​យល់​សេចក្តី​ ​ដោយ​ពិស្តារ​បាន​ ​នេះ​ជា​ការ​ប្រពៃ​ណាស់​។​ ​ម្នាល​ភិក្ខុ​ ​បើ​បុគ្គល​ផ្តេកផ្តិត​នឹង​រូប​ ​រមែង​ដល់​នូវ​ការរាប់​ ​(​ថា​ជា​អ្នក​ត្រេកអរ​ ​អ្នក​ប្រទូស្ត​ ​អ្នក​វង្វេង​)​ ​ដោយ​ការ​ផ្តេកផ្តិត​នោះ​។​ ​បើ​បុគ្គល​ផ្តេកផ្តិត​នឹង​វេទនា​។​ ​នឹង​សញ្ញា​។​ ​នឹង​សង្ខារ​។​ ​បើ​បុគ្គល​ផ្តេកផ្តិត​នឹង​វិញ្ញាណ​ ​រមែង​ដល់​នូវ​ការរាប់​ ​ដោយ​ការ​ផ្តេកផ្តិត​នោះ​។​ ​ម្នាល​ភិក្ខុ​ ​បើ​បុគ្គល​ ​មិន​ផ្តេកផ្តិត​នឹង​រូប​ ​មិនដល់​នូវ​ការរាប់​ដោយ​ការ​ផ្តេកផ្តិត​នោះ​។​ ​បើ​បុគ្គល​មិន​ផ្តេកផ្តិត​នឹង​វេទនា​។​ ​នឹង​សញ្ញា​។​ ​នឹង​សង្ខារ​។​ ​បើ​បុគ្គល​មិន​ផ្តេកផ្តិត​នឹង​វិញ្ញាណ​ ​រមែង​មិនដល់​នូវ​ការរាប់​ ​ដោយ​ការ​ផ្តេកផ្តិត​នោះ​។​ ​ម្នាល​ភិក្ខុ​ ​ពាក្យ​ដែល​តថាគត​សំដែង​សង្ខេប​នេះឯង​ ​បណ្ឌិត​ ​គប្បី​យល់​សេចក្តី​ដោយ​ពិស្តារ​ ​យ៉ាងនេះ​ឯង​។​
 [​៧៦​]​ ​គ្រានោះ​ឯង​ ​ភិក្ខុ​នោះ​ ​ត្រេកអរ​ ​រីករាយ​ ​នឹង​ភាសិត​ ​របស់​ព្រះមានព្រះភាគ​ហើយ​ ​ក្រោក​ចាក​អាសនៈ​ ​ក្រាប​ថ្វាយបង្គំលា​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​រួច​ចៀសចេញ​ទៅ​។​ ​លំដាប់នោះ​ ​ភិក្ខុ​នោះ​ ​ជា​បុគ្គល​តែម្នាក់ឯង​ ​ចៀសចេញ​ ​(​ចាក​ពួក​)​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​ ​នូវ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 636849841155980655
ទៅកាន់ទំព័រ៖