ព្រះត្រៃបិដក ភាគ ៣៣

​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​បុគ្គល​ផ្តេកផ្តិត​នឹង​អនុស័យ​ណា​ ​រមែង​ស្លាប់​នឹង​អនុស័យ​នោះ​ ​បុគ្គល​ស្លាប់​នឹង​អនុស័យ​ណា​ ​រមែង​ដល់​នូវ​កិរិយា​រាប់​ ​ដោយ​អនុស័យ​នោះ​ ​បុគ្គល​មិន​ផ្តេកផ្តិត​នឹង​អនុស័យ​ណា​ ​រមែង​មិន​ស្លាប់​នឹង​អនុស័យ​នោះ​ ​បុគ្គល​មិន​ស្លាប់​នឹង​អនុស័យ​ណា​ ​រមែង​មិនដល់​នូវ​កិរិយា​រាប់​ ​ដោយ​អនុស័យ​នោះ​។​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​យល់​ហើយ​ ​បពិត្រ​ព្រះ​សុគត​ ​ខ្ញុំ​ព្រះអង្គ​ ​យល់​ហើយ​។​ ​ម្នាល​ភិក្ខុ​ ​ចុះ​ពាក្យ​ដែល​តថាគត​ ​សំដែង​ដោយសង្ខេប​ ​អ្នក​យល់​សេចក្តី​ដោយ​ពិស្តារ​បាន​ ​តើ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​បុគ្គល​ផ្តេកផ្តិត​នឹង​រូប​ ​រមែង​ស្លាប់​នឹង​រូប​នោះ​ ​បុគ្គល​ស្លាប់​នឹង​រូប​ណា​ ​រមែង​ដល់​នូវ​ការរាប់​ ​(​ថា​ជា​អ្នក​ត្រេកអរ​ ​អ្នក​ប្រទូស្ត​ ​អ្នក​វង្វេង​)​ ​ដោយ​រូប​នោះ​។​ ​បើ​បុគ្គល​ផ្តេកផ្តិត​នឹង​វេទនា​។​ ​បើ​បុគ្គល​ផ្តេកផ្តិត​នឹង​សញ្ញា​។​ ​បើ​បុគ្គល​ផ្តេកផ្តិត​នឹង​សង្ខារ​។​ ​បើ​បុគ្គល​ផ្តេកផ្តិត​នឹង​វិញ្ញាណ​ ​រមែង​ស្លាប់​នឹង​វិញ្ញាណ​នោះ​ ​បុគ្គល​ស្លាប់​នឹង​វិញ្ញាណ​ណា​ ​រមែង​ដល់​នូវ​ការរាប់​ ​ដោយ​វិញ្ញាណ​នោះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​បុគ្គល​មិន​ផ្តេកផ្តិត​នឹង​រូប​
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 636849841535992391
ទៅកាន់ទំព័រ៖