ព្រះត្រៃបិដក ភាគ ៣៣

​រមែង​មិន​ស្លាប់​នឹង​រូប​នោះ​ ​បុគ្គល​មិន​ស្លាប់​នឹង​រូប​ណា​ ​រមែង​មិនដល់​ ​នូវ​ការរាប់​ដោយ​រូប​នោះ​។​ ​បើ​បុគ្គល​មិន​ផ្តេកផ្តិត​នឹង​វេទនា​។​ ​បើ​បុគ្គល​មិន​ផ្តេកផ្តិត​នឹង​សញ្ញា​។​ ​បើ​បុគ្គល​មិន​ផ្តេកផ្តិត​នឹង​សង្ខារ​។​ ​បើ​បុគ្គល​មិន​ផ្តេកផ្តិត​នឹង​វិញ្ញាណ​ ​រមែង​មិន​ស្លាប់​នឹង​វិញ្ញាណ​នោះ​ ​បុគ្គល​មិន​ស្លាប់​នឹង​វិញ្ញាណ​ណា​ ​រមែង​មិនដល់​នូវ​ការរាប់​ ​ដោយ​វិញ្ញាណ​នោះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះពុទ្ធដីកា​ ​ដែល​ព្រះមានព្រះភាគ​ ​សំដែង​ដោយសង្ខេប​នេះឯង​ ​ខ្ញុំ​ព្រះអង្គ​ ​យល់​សេចក្តី​ដោយ​ពិស្តារ​បាន​ ​យ៉ាងនេះ​ឯង​។​
 [​៧៨​]​ ​ម្នាល​ភិក្ខុ​ ​ត្រូវ​ហើយ​ៗ​ ​ម្នាល​ភិក្ខុ​ ​ពាក្យ​ដែល​តថាគត​ ​សំដែង​ដោយសង្ខេប​ ​អ្នក​យល់​សេចក្តី​ដោយ​ពិស្តារ​បាន​ ​ជា​ការ​ប្រពៃ​ណាស់​។​ ​ម្នាល​ភិក្ខុ​ ​បើ​បុគ្គល​ផ្តេកផ្តិត​នឹង​រូប​ ​រមែង​ស្លាប់​នឹង​រូប​នោះ​ ​បុគ្គល​ស្លាប់​នឹង​រូប​ណា​ ​រមែង​ដល់​នូវ​ការរាប់​ដោយ​រូប​នោះ​។​ ​បើ​បុគ្គល​ផ្តេកផ្តិត​នឹង​វេទនា​។​ ​នឹង​សញ្ញា​។​ ​នឹង​សង្ខារ​។​ ​បើ​បុគ្គល​ផ្តេកផ្តិត​នឹង​វិញ្ញាណ​ ​រមែង​ស្លាប់​នឹង​វិញ្ញាណ​នោះ​ ​បុគ្គល​ស្លាប់​នឹង​វិញ្ញាណ​ណា​ ​រមែង​ដល់​នូវ​ការរាប់​ដោយ​វិញ្ញាណ​នោះ​។​ ​ម្នាល​ភិក្ខុ​ ​បើ​បុគ្គល​មិន​
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 636849841747404483
ទៅកាន់ទំព័រ៖