ព្រះត្រៃបិដក ភាគ ៣៣

​ផ្តេកផ្តិត​នឹង​រូប​ ​រមែង​មិន​ស្លាប់​នឹង​រូប​នោះ​ ​បុគ្គល​មិន​ស្លាប់​នឹង​រូប​ណា​ ​រមែង​មិនដល់​នូវ​ការរាប់​ដោយ​រូប​នោះ​។​ ​បើ​បុគ្គល​មិន​ផ្តេកផ្តិត​នឹង​វេទនា​។​ ​បើ​បុគ្គល​មិន​ផ្តេកផ្តិត​នឹង​សញ្ញា​។​ ​បើ​បុគ្គល​មិន​ផ្តេកផ្តិត​នឹង​សង្ខារ​។​ ​បើ​បុគ្គល​មិន​ផ្តេកផ្តិត​នឹង​វិញ្ញាណ​ ​រមែង​មិន​ស្លាប់​នឹង​វិញ្ញាណ​នោះ​ ​បុគ្គល​មិន​ស្លាប់​នឹង​វិញ្ញាណ​ណា​ ​រមែង​មិនដល់​នូវ​ការរាប់​ ​ដោយ​វិញ្ញាណ​នោះ​។​ ​ម្នាល​ភិក្ខុ​ ​ពាក្យ​ដែល​តថាគត​សំដែង​ ​ដោយសង្ខេប​នេះឯង​ ​បណ្ឌិត​គួរ​យល់​សេចក្តី​ ​ដោយ​ពិស្តារ​យ៉ាងនេះ​។​បេ​។​ ​បណ្តា​ព្រះអរហន្ត​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​បាន​ជា​ព្រះអរហន្ត​មួយ​អង្គ​ដែរ​។​
 [​៧៩​]​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ចេញ​ចាកទី​ពួន​សម្ងំ​ ​ក្នុង​សាយណ្ហសម័យ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​អានន្ទ​ ​បើ​គេ​សួរ​អ្នក​ ​
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 636849841955056360
ទៅកាន់ទំព័រ៖