ព្រះត្រៃបិដក ភាគ ៣៣
យ៉ាងនេះថា នែអានន្ទមានអាយុ ធម៌ទាំងឡាយ ដូចម្តេចខ្លះ ដែលកើតប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅ ហើយប្រែប្រួលទៅវិញ
(១) ក៏ប្រាកដ។ ម្នាលអានន្ទ កាលបើគេសួរយ៉ាងនេះ តើអ្នកគប្បីដោះស្រាយដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន បើគេសួរខ្ញុំព្រះអង្គ យ៉ាងនេះថា នែអានន្ទមានអាយុ ធម៌ទាំងឡាយ ដូចម្តេចខ្លះ ដែលកើតប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅ ហើយប្រែប្រួលទៅវិញ ក៏ប្រាកដ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះថា ម្នាលអាវុសោ រូប រមែងកើតប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដ។ វេទនា។ សញ្ញា។ សង្ខារ។ វិញ្ញាណ រមែងកើតប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅ ហើយប្រែប្រួលទៅវិញ ក៏ប្រាកដ។ ម្នាលអាវុសោ ធម៌ទាំងនេះឯង រមែងកើតប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅ ហើយប្រែប្រួលទៅវិញ ក៏ប្រាកដ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះឯង។
(១) សំដៅយកធម៌ គឺរូប វេទនា សញ្ញា វិញ្ញាណ របស់សត្វ កំពុងរស់នៅ ហើយចាស់គ្រាំគ្រា (អដ្ឋកថា)។
ID: 636849842220941568
ទៅកាន់ទំព័រ៖