ព្រះត្រៃបិដក ភាគ ៣៣

​ម្នាល​អានន្ទ​ ​កាលបើ​គេ​សួរ​យ៉ាងនេះ​ ​តើ​អ្នក​គប្បី​ដោះស្រាយ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​គេ​សួរ​ខ្ញុំ​ព្រះអង្គ​យ៉ាងនេះ​ថា​ ​នែ​អានន្ទ​មាន​អាយុ​ ​ធម៌​ទាំងឡាយ​ ​ដូចម្តេច​ខ្លះ​ ​ដែល​កើត​ប្រាកដហើយ​ ​វិនាស​ទៅ​ប្រាកដហើយ​ ​កាល​តាំងនៅ​ហើយ​ ​ប្រែប្រួល​ទៅវិញ​ ​ក៏​ប្រាកដហើយ​។​ ​ធម៌​ទាំងឡាយ​ ​ដូចម្តេច​ខ្លះ​ ​នឹង​កើត​ប្រាកដ​ ​នឹង​វិនាស​ទៅ​ប្រាកដ​ ​កាល​តាំងនៅ​ហើយ​ ​ប្រែប្រួល​ទៅវិញ​ ​ក៏​នឹង​ប្រាកដ​។​ ​ធម៌​ទាំងឡាយ​ ​ដូចម្តេច​ខ្លះ​ ​កំពុង​កើត​ប្រាកដ​ ​កំពុង​វិនាស​ទៅ​ប្រាកដ​ ​កំពុង​តាំងនៅ​ហើយ​ ​ប្រែប្រួល​ទៅវិញ​ ​ក៏​ប្រាកដ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​គេ​សួរ​យ៉ាងនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​គប្បី​ដោះស្រាយ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​រូប​ណា​ ​ដែល​កន្លងទៅ​ហើយ​ ​រលត់​ហើយ​ ​ប្រែប្រួល​ហើយ​ ​រូប​នោះ​ ​ឈ្មោះថា​ ​កើត​ប្រាកដហើយ​ ​វិនាស​ទៅ​ប្រាកដហើយ​ ​កាល​តាំងនៅ​ហើយ​ ​ប្រែប្រួល​ទៅវិញ​ ​ក៏​ប្រាកដហើយ​។​ ​វេទនា​ណា​ ​ដែល​កន្លងទៅ​ហើយ​ ​រលត់​ហើយ​ ​ប្រែប្រួល​ហើយ​ ​វេទនា​នោះ​ ​ឈ្មោះថា​ ​កើត​ប្រាកដហើយ​ ​វិនាស​ទៅ​ប្រាកដហើយ​ ​កាល​តាំងនៅ​ហើយ​ ​ប្រែប្រួល​ទៅវិញ​ ​ក៏​ប្រាកដហើយ​។​ ​សញ្ញា​ណា​។​ ​សង្ខារ​ណា​ ​ដែល​កន្លងទៅ​ហើយ​ ​
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 636849842696928793
ទៅកាន់ទំព័រ៖