ព្រះត្រៃបិដក ភាគ ៣៣
រលត់ហើយ ប្រែប្រួលហើយ សង្ខារទាំងនោះ ឈ្មោះថា កើតប្រាកដហើយ វិនាសទៅប្រាកដហើយ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដហើយ។ វិញ្ញាណណា ដែលកន្លងទៅហើយ រលត់ហើយ ប្រែប្រួលហើយ វិញ្ញាណនោះ ឈ្មោះថា កើតប្រាកដហើយ វិនាសទៅប្រាកដហើយ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដហើយ។ ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះឯង ដែលកើតប្រាកដហើយ វិនាសទៅប្រាកដហើយ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដហើយ។ ម្នាលអាវុសោទាំងឡាយ រូបណា ដែលមិនទាន់កើត មិនទាន់មានប្រាកដ រូបនោះ ឈ្មោះថា នឹងកើតប្រាកដ នឹងវិនាសទៅប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏នឹងប្រាកដ។ វេទនាណា ដែលមិនទាន់កើត មិនទាន់មានប្រាកដ វេទនានោះ ឈ្មោះថា នឹងកើតប្រាកដ នឹងវិនាសទៅប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏នឹងប្រាកដ។ សញ្ញាណា។ សង្ខារណា ដែលមិនទាន់កើត មិនទាន់មានប្រាកដ សង្ខារទាំងនោះ ឈ្មោះថា នឹងកើតប្រាកដ នឹងវិនាសទៅប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏នឹងប្រាកដ។
ID: 636849842859758106
ទៅកាន់ទំព័រ៖