ព្រះត្រៃបិដក ភាគ ៣៣

​វិញ្ញាណ​ណា​ ​ដែល​មិនទាន់​កើត​ ​មិនទាន់​មាន​ប្រាកដ​ ​វិញ្ញាណ​នោះ​ ​ឈ្មោះថា​ ​នឹង​កើត​ប្រាកដ​ ​នឹង​វិនាស​ទៅ​ប្រាកដ​ ​កាល​តាំងនៅ​ហើយ​ ​ប្រែប្រួល​ទៅវិញ​ ​ក៏​នឹង​ប្រាកដ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ធម៌​ទាំងនេះ​ឯង​ ​នឹង​កើត​ប្រាកដ​ ​នឹង​វិនាស​ទៅ​ប្រាកដ​ ​កាល​តាំងនៅ​ហើយ​ ​ប្រែប្រួល​ទៅវិញ​ ​ក៏​នឹង​ប្រាកដ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​រូប​ណា​ ​ដែល​កំពុង​កើត​ ​កំពុង​មាន​ប្រាកដ​ ​រូប​នោះ​ ​ឈ្មោះថា​ ​កំពុង​កើត​ប្រាកដ​ ​កំពុង​វិនាស​ទៅ​ប្រាកដ​ ​កំពុង​តាំងនៅ​ហើយ​ ​ប្រែប្រួល​ទៅវិញ​ ​ប្រាកដ​។​ ​វេទនា​ណា​ ​ដែល​កំពុង​កើត​ ​កំពុង​មាន​ប្រាកដ​។​បេ​។​ ​សញ្ញា​ណា​។​ ​សង្ខារ​ណា​ ​ដែល​កំពុង​កើត​ ​កំពុង​មាន​ប្រាកដ​ ​សង្ខារ​ទាំងនោះ​ ​ឈ្មោះថា​ ​កំពុង​កើត​ប្រាកដ​ ​កំពុង​វិនាស​ទៅ​ប្រាកដ​ ​កំពុង​តាំងនៅ​ហើយ​ ​ប្រែប្រួល​ទៅវិញ​ ​ប្រាកដ​។​ ​វិញ្ញាណ​ណា​ ​ដែល​កំពុង​កើត​ ​កំពុង​មាន​ប្រាកដ​ ​វិញ្ញាណ​នោះ​ ​ឈ្មោះថា​ ​កំពុង​កើត​ប្រាកដ​ ​កំពុង​វិនាស​ទៅ​ប្រាកដ​ ​កំពុង​តាំងនៅ​ហើយ​ ​ប្រែប្រួល​ទៅវិញ​ ​ប្រាកដ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ធម៌​ទាំងនេះ​ឯង​ ​ដែល​កំពុង​កើត​ប្រាកដ​ ​កំពុង​វិនាស​ទៅ​ប្រាកដ​ ​កំពុង​តាំងនៅ​ហើយ​ ​ប្រែប្រួល​ទៅវិញ​ប្រាកដ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​គេ​សួរ​ ​យ៉ាងនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​គប្បី​ដោះស្រាយ​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 636849843054619251
ទៅកាន់ទំព័រ៖