ព្រះត្រៃបិដក ភាគ ៣៣

​បាន​សិក្សា​ថ្នឹក​ក្នុង​ធម៌ព្រះ​អរិយៈ​ ​ឃើញ​ពួកសប្បុរស​ ​ឈ្លាសវៃ​ក្នុង​ធម៌​សប្បុរស​ ​បាន​សិក្សា​ថ្នឹក​ ​ក្នុង​ធម៌​សប្បុរស​ ​រមែង​មិន​ពិចារណា​ឃើញ​ ​នូវ​រូប​ ​ថា​ជា​ខ្លួន​ខ្លះ​ ​មិនឃើញ​នូវ​ខ្លួន​ ​ថា​មាន​រូប​ខ្លះ​ ​មិនឃើញ​នូវ​រូប​ថា​មាន​ក្នុង​ខ្លួន​ខ្លះ​ ​មិនឃើញ​នូវ​ខ្លួន​ ​ថា​មាន​ក្នុង​រូប​ខ្លះ​ ​មិន​ប្រកាន់​ថា​ ​រូប​ ​គឺ​អញ​ ​រូប​របស់​អាត្មាអញ​ទេ​។​ ​កាល​បុគ្គល​នោះ​ ​មិន​ប្រកាន់​ថា​ ​រូប​គឺ​អញ​ ​រូប​របស់​អាត្មាអញ​ទេ​ ​លុះ​រូប​នោះ​ ​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​ក៏​មិនបាន​កើតឡើង​ ​ដល់​បុគ្គល​នោះ​ ​ព្រោះតែ​រូប​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅ​ឡើយ​។​ ​មិន​ពិចារណា​ឃើញ​ ​នូវ​វេទនា​ ​ថា​ជា​ខ្លួន​ខ្លះ​ ​មិនឃើញ​នូវ​ខ្លួន​ ​ថា​មាន​វេទនា​ខ្លះ​ ​មិនឃើញ​នូវ​វេទនា​ ​ថា​មាន​ក្នុង​ខ្លួន​ខ្លះ​ ​មិនឃើញ​នូវ​ខ្លួន​ថា​មាន​ក្នុង​វេទនា​ខ្លះ​ ​មិន​ប្រកាន់​ថា​ ​វេទនា​គឺ​អញ​ ​វេទនា​របស់​អាត្មាអញ​ទេ​។​ ​កាល​បុគ្គល​នោះ​ ​មិន​ប្រកាន់​ថា​ ​វេទនា​គឺ​អញ​ ​វេទនា​របស់​អាត្មាអញ​ទេ​ ​លុះ​វេទនា​នោះ​ ​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​មិនកើត​ឡើង​ ​ដល់​បុគ្គល​នោះ​ ​ព្រោះតែ​វេទនា​ ​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅ​ឡើយ​។​ ​មិន​ពិចារណា​ឃើញ​ ​នូវ​សញ្ញា​ ​ថា​ជា​ខ្លួន​ខ្លះ​ ​
ថយ | ទំព័រទី ៩ | បន្ទាប់
ID: 636849825286162954
ទៅកាន់ទំព័រ៖