ព្រះត្រៃបិដក ភាគ ៣៣
[៨២] ម្នាលអានន្ទ ត្រូវហើយៗ ម្នាលអានន្ទ រូបណា កន្លងទៅហើយ រលត់ហើយ ប្រែប្រួលហើយ រូបនោះ ឈ្មោះថា កើតប្រាកដហើយ វិនាសប្រាកដហើយ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដហើយ។ វេទនាណា។ សញ្ញាណណា។ សង្ខារណា។ វិញ្ញាណណា កន្លងទៅហើយ រលត់ហើយ ប្រែប្រួលហើយ វិញ្ញាណនោះ ឈ្មោះថា កើតប្រាកដហើយ វិនាសទៅប្រាកដហើយ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដហើយ។ ម្នាលអានន្ទ ធម៌ទាំងនេះឯង ដែលកើតប្រាកដហើយ វិនាសទៅប្រាកដហើយ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដហើយ។ ម្នាលអានន្ទ រូបណា ដែលមិនទាន់កើត មិនទាន់មានប្រាកដទេ រូបនោះ ឈ្មោះថា នឹងកើតប្រាកដ នឹងវិនាសប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏នឹងប្រាកដ។ វេទនាណា។ សញ្ញាណា។ សង្ខារណា។ វិញ្ញាណណា ដែលមិនទាន់កើត មិនទាន់មានប្រាកដទេ វិញ្ញាណនោះ ឈ្មោះថា នឹងកើតប្រាកដ នឹងវិនាសប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏នឹងប្រាកដ។ ម្នាលអានន្ទ ធម៌ទាំងនេះឯង
ID: 636849843239319816
ទៅកាន់ទំព័រ៖