ព្រះត្រៃបិដក ភាគ ៣៣
ក្នុងសង្ខារ។ ជាអ្នកពិចារណាឃើញថាមិនទៀង ក្នុងវិញ្ញាណ។ កាលបើភិក្ខុនោះ ពិចារណាឃើញថាមិនទៀង ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារ។ កាលបើភិក្ខុនោះ ពិចារណាឃើញថាមិនទៀង ក្នុងវិញ្ញាណ ក៏រមែងកំណត់ដឹងនូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ រមែងកំណត់ដឹងនូវវិញ្ញាណ។ កាលបើភិក្ខុនោះ កំណត់ដឹងនូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ កាលបើភិក្ខុនោះ កំណត់ដឹងនូវវិញ្ញាណ រមែងរួចស្រឡះចាករូប រួចស្រឡះចាកវេទនា រួចស្រឡះចាកសញ្ញា រួចស្រឡះចាកសង្ខារ រួចស្រឡះចាកវិញ្ញាណ រួចស្រឡះចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត តថាគតពោលថា បុគ្គលនោះ រួចស្រឡះចាកវដ្តទុក្ខ។
[៨៥] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តធម៌ ដ៏សមគួរដល់ធម៌ រមែងមានអនុធម៌នេះ គឺជាអ្នកពិចារណាឃើញថាជាទុក្ខក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារ។ ជាអ្នកពិចារណាឃើញថាជាទុក្ខ ក្នុងវិញ្ញាណ។ កាលបើភិក្ខុនោះ ពិចារណាឃើញថាជាទុក្ខ ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។
ID: 636849843857375166
ទៅកាន់ទំព័រ៖