ព្រះត្រៃបិដក ភាគ ៣៣

​ក្នុង​សង្ខារ​។​ ​ពិចារណា​ឃើញថា​ជា​ទុក្ខ​ ​ក្នុង​វិញ្ញាណ​ ​រមែង​កំណត់​ដឹង​ច្បាស់​នូវ​រូប​។​ ​នូវ​វេទនា​។​ ​នូវ​សញ្ញា​។​ ​នូវ​សង្ខារ​។​ ​រមែង​កំណត់​ដឹង​ច្បាស់​នូវ​វិញ្ញាណ​។​ ​កាលបើ​ភិក្ខុ​នោះ​ ​កំណត់​ដឹង​ច្បាស់​នូវ​រូប​។​ ​នូវ​វេទនា​។​ ​នូវ​សញ្ញា​។​ ​នូវ​សង្ខារ​។​ ​កំណត់​ដឹង​ច្បាស់​នូវ​វិញ្ញាណ​ ​រមែង​រួច​ស្រឡះ​ចាក​រូប​ ​រួច​ស្រឡះ​ចាក​វេទនា​ ​រួច​ស្រឡះ​ចាក​សញ្ញា​ ​រួច​ស្រឡះ​ចាក​សង្ខារ​ ​រួច​ស្រឡះ​ចាក​វិញ្ញាណ​ ​រួច​ស្រឡះ​ចាក​ជាតិ​ ​ជរា​ ​មរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​ទោមនស្ស​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​តថាគត​ពោល​ថា​ ​បុគ្គល​នោះ​ ​រួច​ស្រឡះ​ចាក​វដ្ត​ទុក្ខ​។​
 [​៨៦​]​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នកប្រតិបត្តិ​ធម៌​ ​ដ៏​សមគួរ​ដល់​ធម៌​ ​រមែង​មាន​អនុ​ធម៌​នេះ​ ​គឺជា​អ្នក​ពិចារណា​ឃើញថា​មិនមែន​ជា​របស់​ខ្លួន​ ​ក្នុង​រូប​។​ ​ក្នុង​វេទនា​។​ ​ក្នុង​សញ្ញា​។​ ​ក្នុង​សង្ខារ​។​ ​ជា​អ្នក​ពិចារណា​ឃើញថា​មិនមែន​ជា​របស់​ខ្លួន​ ​ក្នុង​វិញ្ញាណ​។​ ​កាលបើ​ភិក្ខុ​នោះ​ ​ពិចារណា​ឃើញថា​មិនមែន​ជា​របស់​ខ្លួន​ ​ក្នុង​រូប​។​ ​ក្នុង​វេទនា​។​ ​ក្នុង​សញ្ញា​។​ ​ក្នុង​សង្ខារ​។​ ​កាលបើ​ភិក្ខុ​នោះ​ ​ពិចារណា​ឃើញថា​មិនមែន​ជា​របស់​ខ្លួន​ ​ក្នុង​វិញ្ញាណ​ ​រមែង​កំណត់​ដឹង​ច្បាស់​នូវ​រូប​។​ ​នូវ​វេទនា​។​ ​នូវ​សញ្ញា​។​ ​នូវ​សង្ខារ​។​ ​
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 636849844071597419
ទៅកាន់ទំព័រ៖