ព្រះត្រៃបិដក ភាគ ៣៣

​កំណត់​ដឹង​ច្បាស់​នូវ​វិញ្ញាណ​។​ ​កាលបើ​ភិក្ខុ​នោះ​ ​កំណត់​ដឹង​ច្បាស់​នូវ​រូប​។​ ​នូវ​វេទនា​។​ ​នូវ​សញ្ញា​។​ ​នូវ​សង្ខារ​។​ ​កាលបើ​ភិក្ខុ​នោះ​ ​កំណត់​ដឹង​ច្បាស់​នូវ​វិញ្ញាណ​ ​រមែង​រួច​ស្រឡះ​ចាក​រូប​ ​រួច​ស្រឡះ​ចាក​វេទនា​ ​រួច​ស្រឡះ​ចាក​សញ្ញា​ ​រួច​ស្រឡះ​ចាក​សង្ខារ​ ​រួច​ស្រឡះ​ចាក​វិញ្ញាណ​ ​រួច​ស្រឡះ​ចាក​ជាតិ​ ​ជរា​ ​មរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​ទោមនស្ស​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​តថាគត​ពោល​ថា​ ​បុគ្គល​នោះ​ ​រួច​ស្រឡះ​ចាក​វដ្ត​ទុក្ខ​។​

​ចប់​ ​ន​តុ​ម្ហា​ក​វគ្គ​ ​ទី៤​។​
​ឧទ្ទាន​ក្នុង​ន​តុ​ម្ហា​ក​វគ្គ​នោះ​គឺ​


​និយាយ​អំពី​ធម៌​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ថា​ ​មិនមែន​ជា​របស់​អ្នក​ទាំងឡាយ​ទេ​ ​មាន​ពីរ​លើក​ ​អំពី​អញ្ញ​តរ​ភិក្ខុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​សូមឲ្យ​ព្រះអង្គ​សំដែងធម៌​ដោយសង្ខេប​ ​មាន​ពីរ​លើក​ ​អំពី​ព្រះមានព្រះភាគ​ត្រាស់​សួរ​ធម៌​ ​ចំពោះ​ព្រះ​អានន្ទ​ ​មាន​ពីរ​លើក​ ​អំពី​ព្រះមានព្រះភាគ​សំដែង​អនុ​ធម៌​ ​ប្រមា​ណ​ពីរ​ៗ​ ​មាន​ពីរ​លើក​។​
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 636849844328962140
ទៅកាន់ទំព័រ៖