ព្រះត្រៃបិដក ភាគ ៣៣
អត្តទីបវគ្គ
[៨៧] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរយកខ្លួនជាទីពឹង យកខ្លួនជាទីរឭក កុំយករបស់ដទៃជាទីពឹងទីរឭកឡើយ ចូរយកធម៌ជាទីពឹង យកធម៌ជាទីរឭក កុំយករបស់ដទៃ ជាទីពឹង ទីរឭកឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលបើយកខ្លួនជាទីពឹង យកខ្លួនជាទីរឭក មិនយករបស់ដទៃជាទីពឹងទីរឭក យកធម៌ជាទីពឹង យកធម៌ជាទីរឭក មិនយករបស់ដទៃ ជាទីពឹង ទីរឭកហើយ គប្បីពិចារណារកហេតុ ដោយយោបល់ថា សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត កើតមកអំពីអ្វី មានមកអំពីអ្វី។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត តើកើតមកអំពីអ្វី មានមកអំពីអ្វី។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ មិនឈ្លាសវៃ ក្នុងអរិយធម៌ មិនសិក្សាក្នុងអរិយធម៌ មិនបានឃើញពួកសប្បុរស
ID: 636849844558375261
ទៅកាន់ទំព័រ៖