ព្រះត្រៃបិដក ភាគ ៣៣
មិនឈ្លាសវៃ ក្នុងសប្បុរិសធម៌ មិនសិក្សាក្នុងសប្បុរិសធម៌ រមែងពិចារណាឃើញនូវរូប ថាជាខ្លួនខ្លះ ឃើញនូវខ្លួនថាមានរូបខ្លះ ឃើញនូវរូបថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួន ថាមានក្នុងរូបខ្លះ លុះរូបនោះ របស់បុគ្គលនោះ ប្រែប្រួលវិបត្តិផ្សេងៗទៅ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើតឡើងដល់បុគ្គលនោះ ព្រោះរូបប្រែប្រួល វិបត្តិទៅផ្សេងៗ។ បុគ្គលនោះ ពិចារណាឃើញនូវវេទនា ថាជាខ្លួនខ្លះ ឃើញនូវខ្លួនថាមានវេទនាខ្លះ ឃើញនូវវេទនាថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួន ថាមានក្នុងវេទនាខ្លះ លុះវេទនានោះ របស់បុគ្គលនោះ ប្រែប្រួលវិបត្តិផ្សេងៗទៅ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើតឡើងដល់បុគ្គលនោះ ព្រោះវេទនាប្រែប្រួល វិបត្តិទៅផ្សេងៗ។ ឃើញនូវសញ្ញា។ ពិចារណាឃើញនូវសង្ខារថាជាខ្លួន។បេ។ ពិចារណាឃើញនូវវិញ្ញាណ ថាជាខ្លួនខ្លះ ឃើញនូវខ្លួនថាមានវិញ្ញាណខ្លះ ឃើញនូវវិញ្ញាណថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួន ថាមានក្នុងវិញ្ញាណខ្លះ លុះវិញ្ញាណនោះ របស់បុគ្គលនោះ ប្រែប្រួលវិបត្តិផ្សេងៗទៅ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើតឡើងដល់បុគ្គលនោះ ព្រោះវិញ្ញាណប្រែប្រួល វិបត្តិទៅផ្សេងៗ។
ID: 636849844747286066
ទៅកាន់ទំព័រ៖