ព្រះត្រៃបិដក ភាគ ៣៣

 ​[​៨៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ដឹង​ច្បាស់​ ​នូវ​សេចក្តី​មិន​ទៀង​ ​សេចក្តី​ប្រែប្រួល​ ​សេចក្តី​វិនាស​ ​និង​សេចក្តី​រលត់​នៃ​រូប​ ​ហើយ​ឃើញច្បាស់​តាមពិត​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​នូវ​រូប​នុ៎ះ​យ៉ាងនេះ​ថា​ ​រូប​ក្នុង​កាលមុន​ក្តី​ ​ក្នុង​កាល​ឥឡូវនេះ​ក្តី​ ​រូប​ទាំងអស់​ ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​ភិក្ខុ​នោះ​ ​ក៏​លះបង់​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​ទោមនស្ស​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ចេញ​បាន​ ​កាលបើ​ភិក្ខុ​នោះ​ ​លះបង់​នូវ​សេចក្តី​សោក​ជាដើម​ទាំងនោះ​ចេញ​ហើយ​ ​រមែង​មិន​តក់ស្លុត​ ​កាលបើ​មិន​តក់ស្លុត​ហើយ​ ​រមែង​នៅជា​សុខ​ ​ភិក្ខុ​អ្នកមាន​ធម៌​ ​ជា​គ្រឿង​នៅជា​សុខ​ ​ហៅថា​ ​អ្នក​រំលត់​កិលេស​ដោយ​អង្គ​ ​នៃ​វិបស្សនា​នោះ​ៗ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ដឹង​ច្បាស់​ ​នូវ​សេចក្តី​មិន​ទៀង​ ​សេចក្តី​ប្រែប្រួល​ ​សេចក្តី​វិនាស​ ​និង​សេចក្តី​រលត់​ ​នៃ​វេទនា​ ​ហើយ​ឃើញច្បាស់​តាមពិត​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​នូវ​វេទនា​នុ៎ះ​ ​យ៉ាងនេះ​ថា​ ​វេទនា​ក្នុង​កាលមុន​ក្តី​ ​ក្នុង​កាល​ឥឡូវនេះ​ក្តី​ ​វេទនា​ទាំងអស់​ ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​ភិក្ខុ​នោះ​ ​ក៏​លះបង់​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​ទោមនស្ស​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ចេញ​បាន​ ​កាលបើ​ភិក្ខុ​នោះ​ ​លះបង់​នូវ​សេចក្តី​សោក​ ​ជាដើម​ទាំងនោះ​ចេញ​ហើយ​ ​រមែង​មិន​តក់ស្លុត​ ​កាលបើ​មិន​តក់ស្លុត​ហើយ​ ​
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 636849844927606380
ទៅកាន់ទំព័រ៖