ព្រះត្រៃបិដក ភាគ ៣៣

​សុត្តន្ត​បិដក​ ​សំយុត្ត​និកាយ​ ​ខន្ធ​វារ​វគ្គ​ ​
​បញ្ច​ម​ភាគ​


​សូម​ក្រាប​ថ្វាយបង្គំ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​។​

​ខន្ធ​សំយុត្ត​
​មូល​បណ្ណា​សកៈ​ ​នកុ​លបិ​ត​វគ្គ​

 ​[​១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ភេ​សក​ឡា​វ័ន​ ​ជាទី​ឲ្យ​នូវ​អភ័យ​ដល់​សត្វ​ម្រឹគ​ ​ជិត​ក្រុង​សុំ​សុ​មារ​គិ​រៈ​ ​ក្នុង​ដែន​ភគ្គៈ​។​បេ​។​ ​គ្រានោះ​ឯង​ ​គហបតី​ ​ឈ្មោះ​ ​នកុ​លបិ​តា​ ​(​ជា​បិតា​របស់​កុមារ​ឈ្មោះ​នកុ​លៈ​)​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​នកុ​លបិ​តា​គហបតី​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ជរា​ហើយ​ ​
ទំព័រទី ១ | បន្ទាប់
ID: 636849823657599805
ទៅកាន់ទំព័រ៖