ព្រះត្រៃបិដក ភាគ ៣៣

​ឧបាយ​វគ្គ​


 [​១០៥​]​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​បេ​។​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សភាវៈ​ដែល​ប្រកាន់​មាំ​ ​(​នូវ​ខន្ធ៥​ ​ដោយអំណាច​តណ្ហា​ ​មានះ​ ​ទិដ្ឋិ​)​ ​រមែង​មិន​រួចផុត​ស្រឡះ​ឡើយ​ ​សភាវៈ​ដែល​មិនបាន​ប្រកាន់​មាំ​ ​(​នូវ​ខន្ធ៥​ ​ដោយអំណាច​តណ្ហា​ ​មានះ​ ​ទិដ្ឋិ​)​ ​ទើប​រួចផុត​ស្រឡះ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិញ្ញាណ​មាន​រូប​ជាហេតុ​ ​កាល​នឹង​ឋិតនៅ​ ​ក៏​ឋិតនៅ​បាន​ ​រូបារម្មណ៍​ ​មាន​រូប​ជាទី​តាំង​ ​មាន​កិរិយា​ចូល​ទៅ​ជិត​ ​សេព​នូវ​សេចក្តី​រីករាយ​ ​ដល់​នូវ​សេចក្តី​ចម្រើន​ ​ដុះដាល​ ​ធំ​ទូលាយ​ឡើង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិញ្ញាណ​ ​មាន​សង្ខារ​ជាហេតុ​ ​កាល​ឋិតនៅ​ ​ក៏​ឋិតនៅ​បាន​ ​សង្ខា​រា​រម្ម​ណ៍​ ​មាន​សង្ខារ​ជាទី​តាំង​ ​មាន​កិរិយា​ចូល​ទៅ​ជិត​ ​សេព​នូវ​សេចក្តី​រីករាយ​ ​ដល់​នូវ​សេចក្តី​ចម្រើន​ ​ដុះដាល​ ​ធំ​ទូលាយ​ឡើង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ណា​ ​និយាយ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​បើទុកជា​វៀរចាក​រូប​ ​វៀរចាក​វេទនា​ ​វៀរចាក​សញ្ញា​ ​វៀរចាក​សង្ខារ​ទាំងឡាយ​ហើយ​ ​ក៏​គង់តែ​ដឹង​ ​នូវ​ដំណើរ​មក​ ​ឬ​ដំណើរ​ទៅ​ ​ការ​ឃ្លាត​ ​
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 636849850608831328
ទៅកាន់ទំព័រ៖